(ភ្នំពេញ)៖ បច្ចុប្បន្ន ការជ្រើសរើសដៃគូហិរញ្ញវត្ថុដែលមានបទពិសោធន៍ខ្ពស់ និងដំណោះស្រាយល្អៗ គឺពិតជាសំខាន់ណាស់សម្រាប់ការសម្រេចចិត្ត និងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នកឱ្យកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ដូច្នេះធនាគារ ជីប ម៉ុង សូមណែនាំសេវាកម្មធនាគារ Preferred ជូនដល់លោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយការប្រឹក្សាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ​រួមនឹងអត្ថប្រយោជន៍ដ៏សម្បូរបែបសមស្របតាមគោលដៅ និងតម្រូវការរបស់លោកអ្នក។

ធនាគារ ជីប ម៉ុង ផ្តោតសំខាន់លើការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលត្រឹមត្រូវ ជាពិសេសធ្វើយ៉ាងណាឱ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកគឺកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ចំណេញពេលវេលារបស់លោកអ្នក។ បង្ហាញពីឧត្តមភាពរបស់លោកអ្នកជាមួយគណនី Preferred របស់ធនាគារ ជីប ម៉ុង លោកអ្នកនឹងទទួលបានអាទិភាពពិសេសក្នុងការចូលប្រើកន្លែង VIP Lounge ដែលមាននៅសាខាថ្មី របស់ធនាគារ ជីប ម៉ុង គឺសាខា ជីប ម៉ុង ថោវើរ ដែលមានកន្លែងអង្គុយដ៏ប្រណីតប្រកបដោយផាសុកភាព​ ឯកជនភាព និងមិនមានជួររង់ចាំ រួមជាមួយប្រធានផ្នែកទំនាក់ទំនងផ្ទាល់ខ្លួន ប្រកបដោយវិជ្ជាជីវៈក្នុងការប្រឹក្សា ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។

ម្ចាស់គណនី Preferred ទាំងអស់នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ២.៥% ក្នុងមួយឆ្នាំ ហើយថែមទាំងអាចជ្រើសរើសលេខគណនីតាមតម្រូវការ​ ដូចជាលេខហ៊ុងស៊ុយ​ លេខទូរស័ព្ទ លេខថ្ងៃខែឆ្នាំកំណើត ឬលេខសំណាងរបស់លោកអ្នកបានដោយឥតគិតថ្លៃ។

បន្ថែមពីនេះ ទទួលបានសៀវភៅមូលប្បទានបត្រ និងកាត VISA ប្រភេទ Platinum ដោយឥតគិតថ្លៃ ភ្ជាប់ជាមួយនឹងភាពបត់បែន ដែលអាចធ្វើប្រតិបត្តិការបានចំនួនច្រើនដង និងទំហំទូទាត់សាច់ប្រាក់ធំ ស្របតាមតម្រូវការរបស់លោកអ្នក។

លើសពីនេះ ម្ចាស់គណនីគ្រាន់តែបង្ហាញកាតនិមិត្តសម្គាល់អតិថិជន Preferred នៅក្នុង Chip Mong Bank App លោកអ្នកអាចរីករាយក្នុងការទទួលយកអត្ថប្រយោជន៍ពិសេសៗជាច្រើន រួមមានការប្រើប្រាស់កន្លែងរង់ចាំដ៏ប្រណីត Airport Plaza Premium Lounge នៅពេលលោកអ្នកធ្វើដំណើរនៅតាមព្រលានយន្តហោះជុំវិញពិភពលោក រួមទាំងការបញ្ចុះតម្លៃពិសេសនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងហាងល្បីៗជាច្រើនផ្សេងទៀត។

បើកគណនី Preferred របស់លោកអ្នកថ្ងៃនេះ ដើម្បីទទួលយកបទពិសោធន៍ធនាគារដែលល្អឥតខ្ចោះជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែបនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 081 / 066​ 811​ 911៕

VIP Lounge ដែលស្ថិតនៅធនាគារ ជីប ម៉ុង សាខាជីប ម៉ុង ថោវើរ បើកបម្រើសេវាកម្មអតិថិជនរៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច។
សម្រាប់ទីតាំងសាខា ជីប ម៉ុង ថោវើរ៖ https://maps.app.goo.gl/WFvnAt2ms8isP8iF9