(ក្រុងឡុងដ៍)៖ នាពេលថ្មីៗនេះ ក្លិបញញួរធំ West Ham United បានដាក់សំណើដេញថ្លៃជាទឹកប្រាក់ប្រមាណ ៥០លានផោន ដើម្បីទិញកីឡាករ ២រូបរបស់ក្លិបរួមលីគ Manchester United។

សំណើនេះដែរ គឺបានកើតឡើង បន្ទាប់ពី West Ham ទទួលបានទឹកប្រាក់ចំនួន ១០៥លានផោន ពីការលក់ប្រធានក្រុម Declan Rice ទៅកាន់កាំភ្លើងធំ Arsenal ដែលជាតម្លៃកំណត់ត្រាក្លិប នៅមុនពេលចង់បាន Scott McTominay និង Harry Maquire នាពេលនេះ មុនលីគអង់គ្លេស Premier League ចាប់ផ្តើមនៅចុងសប្តាហ៍នេះ។

បន្ថែមលើនេះ ពួកគេក៏បានចាប់អារម្មណ៍ក្នុងការពិភាក្សាទិញយកកីឡាករមិចស៉ិក Adson Alvarez វ័យ ២៥ឆ្នាំ ដែលកំពុងលេងឲ្យក្លិបហូឡង់ Ajax ក្នុងតំណែងខ្សែបម្រើ បន្ទាប់ពីខ្សែប្រយុទ្ធ Gianluca Scamacca វ័យ ២៤ឆ្នាំ ផ្លាស់ទៅចូលរួមជាមួយ Atalanta ក្នុងតម្លៃខ្លួនបិទជិត។

យ៉ាងនេះក្តី ទាំងខ្សែការពារ Harry Maquire វ័យ ៣០ឆ្នាំ និងខ្សែបម្រើប្រយុទ្ធ Scott McTominay វ័យ ២៦ឆ្នាំ សុទ្ធសឹងតែស្ថិតក្នុងជម្រើសរបស់លោក Erik ten Hag សម្រាប់រដូវកាលថ្មី ក៏ប៉ុន្តែប្រសិនត្រូវរ៉ូវថ្លៃគ្នា ក៏ក្លិបបិសាចក្រហមស្វែងរកកីឡាករផ្សេងមកជំនួសដែរ៕