(ឡុងដ៍)៖ ក្លិប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការនាំយកអ្នកចាំទីសញ្ជាតិអាមេរិក Matt Turner មកពីក្លិប Arsenal ដែលជាស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

នេះជាការព្រមព្រៀងមួយ សម្រាប់ការនាំយកអ្នកចាំទីថ្មីរបស់ក្លិប Nottingham Forest ក្រោយពេលកិច្ចសន្យាខ្ចីជើងត្រូវបានបញ្ចប់ជាមួយអ្នកចាំទី Dean Henderson និង Keylor Navas។

បញ្ជាក់ផងថា មុនពេលការមកដល់របស់ Matt Turner សម្រាប់ក្លិប Nottingham Forest ដែលស្ថិតក្រោមការដឹកនាំដោយលោក Keith Cooper នៃការត្រៀមរដូវកាលថ្មីខាងមុនេះ ពួកគេក៏សម្រេចយកបានកីឡាករ Chris Wood, Ola Aina និង Anthony Elanga រួចហើយដែរ។

កីឡាករវ័យ ២៩ឆ្នាំ Matt Turner ជាកីឡាករជម្រើសលេខ១ របស់សហរដ្ឋអាមេរិក ដោយបានលេងពេញ ១យុទ្ធនាការពានរង្វាន់ Gold Cup នាពេលថ្មីៗនេះ នៅពេលដែលពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕