(កូរ៉េ)៖ BTS Suga នឹងទៅបំពេញកាតព្វកិច្ចយោធាជាផ្លូវការ ខណៈដែលផលិតកម្មរបស់លោកបានធ្វើសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃនេះ ដោយបញ្ជាក់ថា តន្ត្រីករវ័យ៣០ឆ្នាំរូបនេះ បានលុបចោលការពន្យារពេលនៃការបម្រើយោធាជាកាតព្វកិច្ចរបស់លោក ហើយបានចាប់ផ្តើមដំណើរការចូលយោធាតាមការកំណត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បានសរសេរថា «យើងចង់ជូនដំណឹងដល់អ្នកគាំទ្ររបស់យើងថា Suga បានផ្តួចផ្តើមដំណើរការចុះឈ្មោះចូលបម្រើយោធាដោយដាក់ពាក្យស្នើសុំការបញ្ចប់ការពន្យារពេលចូលបម្រើការងាររបស់លោក បានន័យថា Suga នឹងក្លាយជាសមាជិកបន្ទាប់ ដែលនឹងត្រូវចូលបម្រើយោធានាពេលខាងមុខ។ មុនពេលការប្រកាស ត្រូវបានគេធ្វើឡើងជាផ្លូវការ Suga បានស្រក់ទឹកភ្នែកក្នុងអំឡុងពេលការប្រគំតន្ត្រីចុងក្រោយរបស់ «D-Day World Tour» នៅទីក្រុងសេអ៊ូល។ នៅក្រុមការប្រគំតន្រ្តីនោះ អ្នកគាំទ្រក៏ភ្ញាក់ផ្អើលជាខ្លាំង ដោយសារវត្តមានរបស់ Jin និង J-hope ដែលបច្ចុប្បន្នឈប់សម្រាកពីការបម្រើយោធា និងបានចូលរួមការប្រគំតន្ត្រីនេះដែរ។

គួរជម្រាបថា Suga នឹងក្លាយជាសមាជិកបន្ទាប់របស់ក្រុម BTS ដែល J-Hope អាយុ ២៩ឆ្នាំ គឺជាសមាជិកទីពីរនៃក្រុម BTS ដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីសមាជិកមានវ័យច្រើនជាងគេ Jin អាយុ ៣០ឆ្នាំ ដែលបានចូលបម្រើយោធាកាលពីខែធ្នូឆ្នាំមុន៕