(បរទេស)៖ ទីបំផុត OnePlus ប្រកាសថ្ងៃរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនម៉ូដែលថ្មី Ace 2 Pro ជាផ្លូវការហើយ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិននៅថ្ងៃទី១៦ ខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

ប្រធានក្រុមហ៊ុនលោក Lie Jie បានបង្ហោះនៅក្នុង Weibo ឱ្យដឹងថាព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនដ៏ធំរបស់ OnePlus នឹងធ្វើឡើងក្នុងទឹកដីកំណើតរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅពុធសប្តាហ៍ក្រោយនៅម៉ោង ១:៣០នាទីរសៀលម៉ោងនៅក្នុងប្រទេសកម្ពុជា ខណៈពេលវេលាចេញលក់នឹងមាននៅថ្ងៃបើកព្រឹត្តិការណ៍នោះតែម្តង។ ប៉ុន្តែមិនត្រូវបានគូសបញ្ជាក់ថា ថានឹងមានផ្សាយបន្តផ្ទាល់នោះទេ។

យោងតាមការចេញផ្សាយកន្លងមកបានឱ្យដឹងថា OnePlus Ace 2 Pro នឹងត្រូវបានបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 8 Gen 2 រួមជាមួយនឹង RAM ចាប់ពីទំហំ ២៤ជីហ្គាបៃ (GB) រហូតដល់ ១តេហ្គាបៃ (TB) និងរូបរាងរបស់ស្មាតហ្វូនម៉ូដែលនេះស្រដៀងទៅនឹងម៉ូដែល Vanilla ឬម៉ូដែលធម្មតារបស់ OnePlus ដែរ៕