(អឺរ៉ុប)៖ ខ្សែបម្រើវ័យក្មេង Donny van de Beek បានមានការពិភាក្សាជាមួយក្លិប Real Sociedad លើការផ្លាស់ចេញពីកីឡដ្ឋាន Old Trafford, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

ខ្សែបម្រើមានវ័យ ២៦ឆ្នាំ Van de Beek ត្រូវបានក្លិបបិសាចក្រហម Man United នាំយកមកក្នុងតម្លៃ ៣៥លានផោន នាមជាកីឡាករជម្រើសជាតិហូឡង់ ដែលក្លិបបិសាចក្រហម ទិញមកពីក្លិប Ajax កាលឆ្នាំ២០២០។

រូបគេបានធ្លាក់ការចាប់អារម្មណ៍ពីក្របខណ្ឌ Premier League សូម្បីតែការមកដល់របស់អតីតគ្រូលោក Erik Ten Hag កាលនៅក្លិប Ajax ក៏មានការផ្លាល់ប្តូរស្ថានភាពផងដែរ ដ្បិតក៏ស្ថិតក្នុងចំណោមមកីឡាករផ្សេងទៀត ដែលក្លិបចង់រក្សាបន្ត ដើម្បីជាជម្រើសរបស់លោក Ten Hag នារដូវក្តៅនេះ។

នៅខែមករា ឆ្នាំ២០២៣ ខ្សែបម្រើ Van de Beek ក៏បានរងរបួសជង្គង់ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុម AFC Bournemouth ដែលអាចធ្វើឲ្យរូបគេនឹងអវត្តមានពេញមួយរដូវកាលផងដែរ។

រំលឹកផងថា Van de Beek សម្រាប់ ៣រដូវកាលកន្លងទៅនោះ រូបគេលេងបាន ៦០ប្រកួតជាមួយក្លិប Man United រកបានតែ ២គ្រាប់ប៉ុណ្ណោះ ជាមួយការចេញទៅលេងខ្ចីជើងនៅក្លិបស្ករគ្រាប់ Everton បាន ៧ប្រកួតរកបាន ១គ្រាប់ផងដែរ៕