(ភ្នំពេញ)៖ ថ្មីៗនេះផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល និង Neo Game Oasis បានចែករំលែករូបភាពមួយចំនួនរបស់ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដែលជាទីលានប្រណាំងឡាន Indoor ដំបូងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣។ គ្រាន់តែរូបភាព ដែលបានចែករំលែកលើបណ្ដាញសង្គមភ្លាម គឺមានការចូលចិត្ត និងចែករំលែកពីបងប្អូនជាច្រើន មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងចូលទៅបញ្ចេញយោបល់ និងផ្ញើសារសួរច្រើនខ្លាំងមែនទែន ជារៀងរាល់ថ្ងៃពីថ្ងៃបើកដំណើរការទៀតផង។

សម្រាប់ទីលានប្រណាំងឡាន Multi Level Indoor Go-Kart មួយនេះគឺជាទីលានប្រណាំងឡានដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៊ីនត្រជាក់ ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និងមានសុវត្ថិភាពខ្ពស់បំផុត។ ទីលានប្រណាំងឡាន Multi Level Indoor Go-Kart ដ៏អស្ចារ្យមួយនេះបង្កើតឡើងដោយមជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប NEO GAME OASIS ដែលជាពិភពនៃភាពសប្បាយរីករាយសម្រាប់ក្រុមគ្រួសារនិងអតិថិជនគ្រប់វ័យ បានប្រមូលផ្ដុំទៅដោយបទពិសោធលេងហ្គេមថ្មីៗ ប្លែកៗ ដ៏សម្បូរបែបជាច្រើន ដែលមិនធ្លាប់មានពីមុនមក។

NEO GAME OASIS បំពាក់ទៅដោយម៉ាស៊ីនហ្គេមដែលមានភាពច្នៃប្រឌិតខ្ពស់ស្ដង់ដារអន្តរជាតិ ជាច្រើនប្រភេទជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ នៅក្នុងពិភពលោក ដែលមានដូចជា Twister, FANTASY SOCCER, DOWN THE CLOWN, RABBIDS HOLLYWOOD, Hyper Shoot និង Rainbow ដែលនាំចូលពីប្រទេសអាមេរិក, កាណាដា, និង ប្រទេសអង់គ្លេស ។ តោះ! ចាំកាល? អញ្ជើញមកកម្សាន្ដនៅ NEO GAME OASIS ទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីកន្លែងល្អបំផុតសម្រាប់អតិថិជនដែលចង់ចំណាយពេលវេលាល្អៗ ជាមួយគ្រួសារដោយមានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ជាពិសេសទៅទៀតនោះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails