(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ធនាគារ ស្ថាបនាបានសហការជាមួយក្រុម និស្សិតប្លាស្ទិច Nisset Plastic ដើម្បីធ្វើយុទ្ធនាការទីក្រុងគ្មានសំរាម។ យុទ្ធនាការមួយនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាបរិស្ថាន។

ក្នុងយុទ្ធនាគារនេះផងដែរ បុគ្គលិករបស់ធនាគារ ស្ថាបនា និងក្រុមនិស្សិតប្លាស្ទិច បានសហការគ្នាក្នុងការបោសសម្អាតសំរាម និងកាកសំណល់នៅតាមដងផ្លូវរថភ្លើង ក្នុងរាជធានីភ្នំពេញ បានយ៉ាងស្អាត។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាព និងការទទួលខុសត្រូវលើបរិស្ថាន។ ធនាគារ ស្ថាបនាតែងតែបង្ហាញអំពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការថែរក្សាបរិស្ថានក្នុងប្រទេសកម្ពុជា៕