(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ Cambodian Premier League 2023 សម្រាប់ការបើកឆាកក្នុងសប្តាហ៍ទី១ ក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតរាងបណ្តោះអាសន្ន ខណៈក្រុមវិសាខា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ISI ដង្កោសែនជ័យ, សុទ្ធតែរកបាន ៣ពិន្ទុដំបូងដូចៗ គ្នា។

ខាងក្រោមនេះជាលទ្ធផលសរុបរបស់ក្រុមទាំង១០ នៃពានរង្វាន់លីគកំពូលកម្ពុជា ការប្រកួតនៅថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ ព្រែវែង ៤-៥ ណាហ្គា
២៖ វិសាខា ២-០ គិរីវង់សុខសែនជ័យ។
រឺឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ ០-២ ព្រះខ័នរាជស្វាយរៀង
២៖ ភ្នំពេញក្រោន ២-១ បឹងកេត
៣៖ ISI ដង្កោសែនជ័យ ១-០ អង្គរថាយហ្គឺរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា CPL ប្រចាំសប្តាហ៍ទី១ ក្រុមព្រះខ័នរាជស្វាយរៀង ដណ្តើមបាន ៣ពិន្ទុដំបូងឡើងឈរកំពូលតរាងបណ្តោះអាសន្នលេខរៀងទី១ ក្រោយពីបានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ទី០៦ ខែសីហា៕