(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាង ថ្មីដ៏ទាន់សម័យនាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០មីលីលីត្រដូចដើម។

សព្វថ្ងៃនេះ មរតកដ៏សម្បូរបែបរបស់ស្រាបៀរ Heineken® បានឆ្លងកាត់រយៈពេល ១៥០ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃដែល ម៉ាកយីហោនេះ ត្រូវបានផលិតជាលើកដំបូងនៅក្នុងទីក្រុង Amsterdam។

ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីគោលគំនិត ដែលគួរឱ្យកត់សម្គាល់នៅក្នុងមរតកដ៏យូរអង្វែងរបស់ខ្លួនចំនួនពីរគឺ៖ ជាស្រាបៀរគុណភាពលំដាប់ផ្កាយ៥ ដែលបានឆ្លងកាត់ពេលវេលាយូរអង្វែង ព្រមទាំងបន្តលេចធ្លោលើការច្នៃប្រឌិត នៅជាង​ ១៩០ប្រទេស ទូទាំងពិភពលោក។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ Heineken® ត្រូវបានពិសាជុំវិញពិភពលោក ដែលស្រាបៀរនេះតែងតែផ្តល់នូវពេលវេលាដ៏សម្បូរបែបក្នុងការបង្កើតទំនាក់ទំនងដ៏រីករាយ ដល់ជីវិតអតិថិជនរបស់យើង។ រសជាតិដ៏ល្បីនេះនៅតែរក្សាដូចដើមក្នុងកំប៉ុងវែងរបស់យើង ដែលជារូបរាងថ្មី ទាន់សម័យ និងពិសេសជាងមុន ដែលនឹងធ្វើឱ្យស្រាបៀរនេះកាន់តែលេចធ្លោជាងមុន មិនថាពេលដែលដាក់តាំងនៅលើធ្នើរតាំង ឬក៏ពេលនៅក្នុងដៃ អតិថិជនរបស់យើងក៏ដោយ»

ការដាក់បង្ហាញថ្មីៗនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «អបអរខួប ១៥០ឆ្នាំនៃពេលវេលាដ៏រីករាយ» ដ៏ល្បីល្បាញរបស់ ស្រាបៀរ Heineken® ដែលបានប្រារព្ធទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ជាផ្នែកមួយនៃការអបអរការគម្រប់ខួបរបស់ខ្លួន ស្រាបៀរ ​Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីក្លាយជាម៉ាកយីហោស្រាបៀរទី១ ដែលបាន 'ផ្តល់ពេលវេលាដ៏រីករាយ' ដោយនេះជាវិធីថ្មីមួយទៀតក្នុងការវាស់វែងភាពជោគជ័យនៅកម្រិតពិភពលោករបស់ខ្លួន ដោយមិនផ្តោតត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់ចេញនោះទេ។ សន្ទស្សន៍នេះបង្ហាញ ពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោនេះ ក្នុងការផ្ដល់ជូនទ្វេនូវពេលវេលាល្អដល់អតិថិជន មិនថាតាមវិធីណាក្តី ឱ្យបាន​រយៈ​ពេល ១៥០ឆ្នាំទៅមុខ​ទៀត និង​លើស​ពី​នេះក៏ថាបាន។

លោក Loic de Laubriere បន្ដថា «ពេលវេលាដ៏រីករាយនឹងនាំមកនូវភាពរំជើបរំជួលដល់ប្រទេសកម្ពុជាឆាប់ៗ ក្នុងខែនេះ ជាមួយនឹងរូបរាងថ្មីរបស់ស្រាបៀរនេះ។ ទោះបីរបៀបដែលយើងសប្បាយរីករាយនឹងពេលវេលាល្អៗចេះតែវិវត្ត យ៉ាងណាក៏ដោយ គ្រប់គ្នានៅតែត្រូវការពេលវេលាដ៏រីករាយដដែល និងជាប់ជានិច្ចដូចស្រាបៀររបស់យើងអ៊ីចឹងដែរ»

តាមដានកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ទូទាំងប្រទេស ក្នុងខែសីហានេះ លោកអ្នកនឹងមានឱកាសឈ្នះដំណើរ កម្សាន្ត «បទពិសោធន៍ជាមួយស្រាបៀរ Heineken®» (Heineken® Experience) ទៅកាន់ទីក្រុង Amsterdam! កម្មវិធី ពិសេសៗ ក៏នឹងផ្តល់ជូនពេញមួយខែនៅផ្សារទំនើបអ៉ីអន, ផ្សារម៉ាក្រូ, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើបឡាក់គី និងហាង S-Liquor៖

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំនៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមតាមរយៈ៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/