(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal នឹងត្រូវតតាំងជាមួយក្រុមខ្លាំង មេឃខៀវ Manchester City នារាត្រីម៉ោង ១០យប់ថ្ងៃអាទិត្យ ទី០៦ ខែសីហានេះ ក្នុងការប្រជែងយកពានបើករដូវកាលលីគអង់គ្លេស FA Community Shield 2023។

Man City ជាម្ចាស់ជើងឯកពានដល់ទៅ៣ នារដូវកាលមុនរួមមាន Premier Laeague, FA Cup និង UEFA Champions League ដែលត្រូវពើបប្រទះក្រុមលេខ២ ក្នុងលីគ Arsenal ក្នុងការសម្ពោធពាន Community Shield ដែលត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំនៅកីឡដ្ឋាន Wembley។

Arsenal ដែលដឹកនាំដោយលោក Mikel Arteta អតីតគ្រូជំនួយលោក Pep Guardiola នោះ បានចាញ់ប្រៀប Man City ត្រឹម ៥ពិន្ទុប៉ុណ្ណោះ ពីតំណែងកំពូលតារាង Premier League ដែលធ្វើឲ្យពួកគេបន្តខកខានពានធំអង់គ្លេសមួយនេះទៀត គិតចាប់តាំងពីឆ្នាំ២០០៤ មក៕