(កំពង់ធំ)៖ ក្រុមការងារ GANZBERG រង្វាន់យក្ស នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីអបអរសារទ ដល់អតិថិជនកំពូលសំណាង ដែលពិសាស្រាបៀរ GANZBERG បានគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់រថយន្ត FORD RANGER ស៊េរីឆ្នាំ២០២៣ ចំនួន១គ្រឿង លេខរៀងទី១៧៩ នៅក្នុងស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះផងដែរ GANZBERG បានធ្វើកម្មវិធីសប្បុរសធម៌មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុកបារាយណ៍តែម្តង នោះគឺកម្មវិធី GANZBERG រង្វាន់យក្សចិត្តល្អ ចាក់សាំងម៉ូតូដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៧០០គ្រឿង ដែលបានការចូលរួមពីសំណាក់តារាកំប្លែងមិនចេះរីងស្ងួត លោក ងួន សុបិន្ត និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សួរ វិចិត្រ ផងដែរ។

សកម្មភាពចាក់សាំងម៉ូតូដោយឥតគិតថ្លៃនេះ បានទទួលការសារទពីសំណាក់ប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ដ៏ច្រើនលើសលុប។

គួរបញ្ជាក់ផងដែរថា កម្មវិធី GANZBERG រង្វាន់យក្សបន្ថែមរថយន្ត FORD ៣០០គ្រឿង ម៉ូតូធំ ៤០០០គ្រឿង និងទឹកប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់ ដែលកំពុងស្ថិតនៅលើទីផ្សារក្បែរដៃលោកអ្នក។ មួយវិញទៀត GANZBERG តែងតែបន្តធ្វើសកម្មភាពសប្បុរសធម៌ ជារៀងរាល់ថ្ងៃផងដែរ ដូចជាកម្មវិធី GANZBERG ឆ្ងាញ់ ចិត្តល្អ ចាក់សាំងម៉ូតូដោយឥតគិតថ្លៃ៕