(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន កំពុងជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្ដមចូលសិក្សាវគ្គថ្មី ថ្នាក់អនុបណ្ឌិតលើជំនាញចំនួន៦ ដែលចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លងកាត់បទពិសោធន៍នៃការបណ្តុះបណ្តាលបញ្ញាវ័ន្តអស់រយៈពេលជាង២០ឆ្នាំមកនេះ ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់ច្បាស់ពីតម្រូវវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែលប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។

ក្នុងនោះកម្មវិធីសិក្សាសម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សាមានដូចជា៖
*អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)
*អនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ (MDIS)
*អនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា (MSIT)
*អនុបណ្ឌិតភាសាអង់គ្លេស (MEE)
*អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ (MBF)
*អនុបណ្ឌិតគណនេយ្យ និងសវនកម្ម (MAA)។
The Best Graduate School in Cambodia.

ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន មានលក្ខណៈសម្បត្តិល្អជាងគេនៅកម្ពុជា។ នេះដោយសារតែមុខវិជ្ជាទាំងអស់របស់ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន ត្រូវបានបង្រៀនដោយសាស្ដ្រាចារ្យថ្នាក់បណ្ឌិត និងអនុបណ្ឌិតមក ពីសាកលវិទ្យាល័យល្បីនៅក្នុងតំបន់ និងបរទេសដែលពួកគាត់តែងតែជំរុញឲ្យនិស្សិត មានគំនិតក្នុងការត្រិះរិះ ពិចារណា និងគំនិតច្នៃប្រឌិត។

សាស្ត្រាចារ្យ បង្ហាត់បង្ហាញដោយមិនត្រឹមតែចំណេះដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែព្រមជាមួយនឹងបទពិសោធន៍ដ៏សំបូរបែបពីស្ថាប័ន ការងាររបស់ពួកគាត់ផ្ទាល់ផងដែរ។

កម្មវិធីទាំងអស់ ត្រូវបានធ្វើការណែនាំជាភាសាអង់គេ្លសនេះជាគុណសម្បត្ដិមួយផេ្សងទៀតសម្រាប់និស្សិតជំនាញក្នុងការគិត និងទំនាក់ទំនងជាភាសាអង់គេ្លស ជាភាសារបស់ ពិភពលោក និងអាជីវកម្មអន្ដរជាតិ។

តើលោកអ្នកមានបំណងក្នុងការអភិវឌ្ឍអាជីពរបស់អ្នកលឿនជាងនេះទេ?

តើការស្វែងរករបស់អ្នកមាននៅក្នុងកម្មវិធីអនុបណ្ឌិត ដែលបានរៀបរាប់ខាងលើនេះទេ?

សូមពិភាក្សាជាមួយបុគ្គលិក ឬមន្ត្រីទទួលខុសត្រូវនៅការិយាល័យថ្នាក់ក្រោយឧត្ដមសិក្សា អំពីកម្មវីធីសិក្សាណា មួយដែលសមស្របទៅនឹងគោលបំណងការងាររបស់ខ្លួន។

បច្ចុប្បន្ននេះសាកលវិទ្យាល័យន័រតុន មានទីតាំងស្ថិតនៅផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែម៖ លេខទូរសព្ទ: ០២៣ ៩៨២ ១៧៧, ទូរសព្ទដៃ: ០១០ ៩៨០ ៥២៧ (Telegram), អ៉ីម៉ែល: [email protected] At NORTON: Empowering Knowledge, Discovering Opportunity. (បេក្ខជនត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីបន្តការសិក្សាជំនាញខាងលើ)៕