(ប៊ែរឡាំង)៖ គ្រូបង្វឹកក្លិបអាល្លឺម៉ង់ Bayer Leverkusen លោក Xabi Alonso បានចុះកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំបន្ថែមទៀត ដែលនឹងឲ្យរូបលោក បន្តដឹកនាំក្លិបលេងនៅលីគ Bundesliga រហូតដល់ឆ្នាំ២០២៦។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយក្លិបកាលពីខែតុលាឆ្នាំមុន ដោយបានដឹកនាំបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងលីគ Bundesliga និងក្របខណ្ឌ Europa League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង។

សូមជម្រាបថា Leverkusen នឹងលេងក្នុងក្របខណ្ឌ Europa League ជាថ្មីម្តងទៀតក្នុងរដូវកាលនេះ៕