(ភ្នំពេញ)៖ ការស្ងោរស្រាបៀរ គឺជាដំណាក់កាលសំខាន់បំផុតមួយក្នុងការផលិត CAMBODIA BEER របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ហេតុនេះទើបខ្មែរប៊ែវើរីជីស បានបំពាក់បច្ចេកវិទ្យាគ្រប់គ្រងការស្ងោរស្រាបៀរដោយស្វ័យប្រវត្តិ និងទំនើបបំផុត ដើម្បីធានាបាននូវសុក្រិតភាពនៃគុណភាព សុវត្ថិភាព និងរសជាតិ ដែលតែងតែទទួលបានការទទួលស្គាល់ និងពានរង្វាន់បញ្ជាក់គុណភាព និងរសជាតិពីស្ថាប័នអន្តរជាតិនានា។

បច្ចេកវិទ្យានេះផ្តល់គុណសម្បត្តិក្នុងដំណាក់កាលនៃការស្ងោរស្រាបៀរជាច្រើនដូចជា ចំណេញពេលវេលា សម្រួលដល់ពលកម្មបុគ្គលិក និងភាពច្បាស់លាស់នៃការប្រើប្រាស់វត្ថុធាតុដើមតាមរូបមន្តដែលបានកំណត់។ ប្រព័ន្ធនេះគ្រប់គ្រងរាល់ដំណើរការនៃការស្ងោរដោយការបញ្ជាពីកំព្យូទ័រ រាប់តាំងពីការផ្ទេរស្រូវសាលី ការកំណត់បរិមាណស្រូវសាលីដែលត្រូវកិន បរិមាណទឹក ការគ្រប់គ្រងសីតុណ្ហភាព និងការច្រោះទឹករងូរជាដើម។

គួរបញ្ជាក់ថា បច្ចេកវិទ្យានេះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones និង Ziemann របស់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតស្រាបៀរលំដាប់ពិភពលោក៕