(ប៉ោយប៉ែត)៖ ​នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ GANZBERG រង្វាន់យក្ស បានរៀបចំកម្មវិធីអបអសារទដល់អតិថិជនកំពូលសំណាងដែលពិសារស្រាបៀរ GANZBERG ​បានគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់រថយន្ត Ford Ranger សេរីឆ្នាំ២០២៣ ចំនួន១គ្រឿងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ GANZBERG ថែមទាំងបានធ្វើកម្មវិធីសប្បុរសធម៌មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតតែម្តង នោះគឺកម្មវិធីចាក់សាំងម៉ូតូហ្វីជូនប្រជាពលរដ្ឋចំនួន៨០០គ្រឿង។

នៅក្នុងនោះផងដែរ មានរឿងរាវមួយដ៏រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ព្រោះមានស្រ្តីម្នាក់វ័យប្រហែលជាង៤០ឆ្នាំម្នាក់ បានបណ្តើរម៉ូតរបស់ខ្លួនចម្ងាយប្រហែល១គីឡូដី ព្រមទាំងមានស្ពាយចៅនៅពីមុខផងនោះ ដោយសារគាត់បានទទួលដំណឹងថា GANZBERG មានកម្មវិធីចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត។ ដោយមើលឃើញស្ថានភាពរបស់គាត់លំបាក ក្រុមការងារក៏បានចាក់សាំងម៉ូតូជូនគាត់មួយពេញ ​និងជូនថវិការដល់គាត់មួយចំនួនផងដែរ។

គួបញ្ជាក់ផង GANZBERG តែងតែមានកម្មវិធីសប្បុរសធម៌ស្ទើរជារៀងរាល់ថ្ងៃ ដូចជា ចែកសំបុត្រឡានក្រុង ហ្វី ចែកមួកសុវត្ថិភាព ឧបត្ថម្ភដល់កាកបាទក្រហម ចាក់សាំងម៉ូតូ ហ្វី្រ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះតែងតែដើរប្រគល់រង្វាន់ឡានម៉ូតូ លុយជារៀងរាល់ថ្ងៃមិនដែលខាន។ ដោយសារសម្មភាពមនុស្សធម៌ដែលមិនចេះរីងស្ងួតនេះហើយ ដែលធ្វើឱ្យGANZBERG ទទួលបានការគាំទ្រពីគ្រប់ទិសទីទូរទាំងប្រទេស ដូចពាក្យចាស់បុរាណបានពោលថា «ធ្វើល្អបានល្អ»​