(ភ្នំពេញ)៖ ឱកាសដ៏កម្រនឹងទៅរកបងប្អូននៅខេត្តកំពង់ស្ពឺឆាប់ៗនេះ! ភេសជ្ជៈប៉ូវកម្លាំង វើក បន្តការឧបត្ថម្ភដល់ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដើម្បីមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ទៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ហើយកាន់តែអស្ចារ្យសម្រាប់អ្នកដែលចូលរួមទស្សនាការប្រកួត នឹងមានឱកាសឈ្នះការជិះ Helicopter របស់ភេសជ្ជៈប៉ូវកម្លាំង វើក និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។

លក្ខខណ្ឌងាយៗដើម្បីឈ្នះរង្វាន់ជិះ Helicopter ចំនួន ៥រង្វាន់ និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង ទស្សនិកជនគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក នឹងទទួលបានឆ្នោតផ្សងសំណាងមកបំពេញព័ត៌មានរបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយយកសន្លឹកឆ្នោតនោះទៅដាក់ក្នុងធុងរបស់ក្រុមទាត់បាល់ដែលបងប្អូនគិតថានឹងឈ្នះការប្រកួត។

ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង វើក នឹងចាប់យកសន្លឹកឆ្នោតទាំង ៦រង្វាន់ ចេញពីធុងរបស់ក្រុមដែលបានឈ្នះការប្រកួតនោះ។

បន្ថែមពីលើនេះ គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក មួយនេះគឺដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងលើការជួយដល់សប្បុរសធ៌មនៅប្រទេសកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក បានចេញទាំង Helicopter និង ឡានទំនើប Rolls-Royce ២គ្រឿង ដឹកកីឡាករបាល់ទាត់ស្ម័គ្រចិត្តទៅទីធ្លាប្រកួតនៅខេត្តកំពង់ស្ពឺ៕

វើក បង្កើនថាមពលឥតឈប់ឈរ!