(អូស្រ្តាលី)៖ ការប្រកួតបាល់ទាត់ជើងឯកពិភពលោកផ្នែកស្រ្តី Women’s World Cup 2023 ដែលធ្វើឡើងសហម្ចាស់រួមគ្នារវាងអូស្ត្រាលី និងណូវែលសេឡង់ ពេលនេះបានឈានដល់វគ្គ ១៦ក្រុមហើយ ដោយមានក្រុមម្ចាស់ផ្ទះអូស្ត្រាលី ប៉ះក្រុមដាណឺម៉ាក និងក្រុមការពារតំណែងជើងឯកសហរដ្ឋអាមេរិក ជួបក្រុមស៊ុយអែត។

បើតាមគោលការកាលវិភាគប្រកួតរបស់ FIFA នឹងរៀបចំឡើងពីថ្ងៃទី០៥-០៨ ខែសីហានេះ សម្រាប់ការប្រជែងវគ្គ ១៦ក្រុមជាបន្តទៀត នៅការស្វែងរកឱកាសឡើងទៅវគ្គ ៨ក្រុម។

ដោយក្នុងនោះក្រុមស្រ្តីសហរដ្ឋអាមេរិក ប៉ះក្រុមស៊ុយអែត នៅថ្ងៃទី០៦ ហើយក្រុមម្ចាស់អូស្ត្រាលី និងជួបក្រុមដាណឺម៉ាក នៅថ្ងៃទី០៧ ខណៈការប្រជែងនាពេលកន្លងមកនេះ កីឡាការិនីជប៉ុន Hinata Miyazawa កំពុងនាំមុខគេរកបាន ៤គ្រាប់បណ្តោះអាសន្ននៃតំណែងឈ្នះពានស្បែកជើងមាសផងដែរ៕