(ផ្លរីដា)៖ កីឡាករ Lionel Messi បានបន្តការចាប់ផ្តើមយ៉ាងល្អរបស់លោក សម្រាប់ក្លិប Inter Miami ខណៈលោករកបាន ២គ្រាប់ ក្នុងការប្រកួតឈ្នះ ៣-១ លើក្រុម Orlando City ក្នុងក្របខណ្ឌ Leagues Cup។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ការរកបាន ២គ្រាប់របស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានជួយឲ្យក្រុមរបស់លោកឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌខាងលើ។

Miami មិនធ្លាប់ទទួលបានជ័យជម្នះនោះទេ ក្នុង១១ប្រកួតរបស់ពួកគេ មុនពេលការទៅដល់របស់កីឡាករ Messi ប៉ុន្តែឥឡូវនេះបានឈ្នះ ៣ប្រកួតចុងក្រោយរបស់ពួកគេជាបន្តបន្ទាប់គ្នា។

ជាមួយគ្នានោះ អតីតមិត្តរួមក្រុមរបស់ Messi នៅក្លិប Barcelona កីឡាករ Jordi Alba បានបង្ហាញខ្លួនជាលើកដំបូងរបស់លោក សម្រាប់ក្លិប Miami ដោយបានចូលជំនួសក្នុងនាទីទី៦៤៕