(ភ្នំពេញ)៖ ការត្រឡប់មកវិញនៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២៤ ចុងសប្តាហ៍នេះ​ ប្រចាំសប្តាហ៍ទី១ ដោយមានក្រុមចំនួន ១០ចូលរួមមាននដូចជា ណាហ្គា ,ព្រៃវែង, វិសាខា, គិរីវង់ សុខសែនជ័យ, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, អាយ អេស​ អាយ ដង្កោសែនជ័យ, បឹងកេត និងអង្គរថាយហ្គឺរ។

ក្រុមទាំងអស់ត្រូវចាប់ផ្តើមប្រកួតចាប់ពីថ្ងៃសៅរ៍ ទី០៥ និងថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ តទៅ។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៥​​ ខែសីហារួមមាន៖
១៖ ព្រៃវែង Vs ណាហ្គា
២៖ វិសាខា Vs គិរីវង់សុខសែនជ័យ។

ចំណែកឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែសីហាវិញរួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ Vs ព្រះខ័នរាជស្វាយរៀង
២៖ ភ្នំពេញក្រោន Vs បឹងកេត
៣៖ អាយ អេស​ អាយ ដង្កោសែនជ័យ Vs អង្គរថាយហ្គឺរ។

សូមបញ្ជាក់ថា ការប្រកួតនាចុងសប្តាហ៍នេះ ប្រចាំសប្តាហ៍ទី១ មានគូពិសេសៗត្រូវប្រកួតបើកឆាក ដោយមានភ្នំពេញក្រោន អតីតជើងឯក​រដូវកាលមុន ត្រូវបើកទ្វារ​ស្វាគមន៍ក្រុមភ្ញៀវបឹងកេត នៅថ្ងៃអាទិត្យ ទី០៦​ ខែសីហា ឆ្នាំ២០២៣​ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន នាម៉ោង ១៨៖០០នាទីល្ងាច៕