(បរទេស)៖ ស្មាតហ្វូនអេក្រង់បត់ដំបូងពីក្រុមហ៊ុន OnePlus ដែលមានឈ្មោះថា OnePlus Open ដែលគ្រោងដាក់បង្ហាញនៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ ពេលនេះត្រូវបានផ្លាស់ប្តូរផែនការហើយ ដោយសារមានបញ្ហាអេក្រង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMrena នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

តាមរយៈរបាយការណ៍ចេញផ្សាយកន្លងមកដើមឡើយ OnePlus នឹងប្រើប្រាស់បន្ទះអេក្រង់ពីក្រុមហ៊ុន BOE សម្រាប់ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួន ប៉ុន្តែត្រូវបានរកឃើញថាមានបញ្ហាមួយចំនួនជាមួយនឹងគុណភាពនៃបន្ទះអេក្រង់នេះ។ ដែលជាលទ្ធផល OnePlus បានសម្រេចចិត្តប្តូរទៅប្រើបន្ទះអេក្រង់ពីក្រុមហ៊ុន Samsung ជំនួសវិញ។ នេះមានន័យថា នៅពេលដែល OnePlus Open ប្រកាសចេញជាផ្លូវការទំនងជាពុំមានអេក្រង់ពីក្រុមហ៊ុន BOE មកជាមួយនោះទេ ខណៈដែលការប្រើប្រាស់អេក្រង់ពី Samsung ត្រូវបានគេស្គាល់ថាជាផលិតផលអេក្រង់ដែលមានគុណភាពខ្ពស់។

គួរជម្រាបដែរថា កាលបរិច្ឆេទនៃការចេញផ្សាយថ្មីសម្រាប់ OnePlus Open មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងចេញក្នុងពេលណាមួយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ខាងមុខនេះ៕