(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Redmi កំពុងរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួននៅទីក្រុងប៉េងកាំងប្រទេសចិននាថ្ងៃទី០៣ ខែសីហា ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Redmi នៅថ្ងៃស្អែកនេះនឹងចាប់ផ្តើមពីម៉ោង ០១រសៀលតទៅម៉ោងនៅក្នុងប្រទេសកម្ពុជា។ ក្នុងព្រឹត្តិការណ៍នោះត្រូវបានគេរំពឹងថា Redmi នៅប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយ Redmi K60 Ultra រួមជាមួយកាលបរិច្ឆេទចេញលក់ជាផ្លូវការផងដែរ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន MediaTek និង Pixelworks ក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍សម្ពោធដ៏ធំនេះផងដែរ ជាមួយនឹងការដាក់បង្ហាញបន្ទះឈីប Dimensity 9200+ ដូចដែលបានឃើញនៅក្នុងបញ្ជី Geekbench ថ្មីៗនេះ។

គួរជម្រាបដែរថា Redmi គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ដូចនេះដើម្បីដឹងលម្អិតពីផលិតផលថ្មីៗក្នុងព្រឹត្តិការណ៍ Redmi ថ្ងៃស្អែក អាចតាមដាននៅលើគេហទំព័រផ្លូវការរបស់ Xiaomi ដែលនឹងចាប់ផ្តើមពីពេលរសៀលតទៅ៕