(ភ្នំពេញ)៖ អ្នកនាង Nimol FeIix បានផ្តើមរើបម្រាស់ចេញពីបុគ្គលិកអាកាសចរណ៍ រហូតអភិវឌ្ឍន៍ខ្លួនក្លាយទៅជាសហគ្រិនដ៏លេចធ្លោម្នាក់នៅកម្ពុជា។

អ្នកនាង Nimol FeIix បានឲ្យដឹងថា ពីមុនគ្រាន់តែជាបុគ្គលិក របស់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម ក្នុងក្រុមហ៊ុនអាកាសចរណ៍មួយប៉ុណ្ណោះ តែដោយអំណាចនៃមហិច្ឆតានឹងក្តីស្រមៃ អ្នកនាងនឹងដៃគូបានរិះរកគំនិតបង្កើត Brand ផ្ទាល់នៅឆ្នាំ២០១៥ ពិតណាស់រាល់ការចាប់ផ្តើមតែងតែមានព្យុះភ្លៀងបោកបក់រារាំង។

ត្រង់ចំណុចនេះនាង Nimol FeIix បានបន្តថា ខ្លួនមិនមែនជាមនុស្សដែលងាយបោះបង់នឹងចុះចាញ់បញ្ហាដោយងាយៗឡើយ ដោយមានការគាំទ្រនឹងលើកទឹកចិត្តពីឪពុកម្តាយយ៉ាងពេញទំហឹងផងនោះ ធ្វើឲ្យអ្នកនាងមានទឹកចិត្តក្នុងការតស៊ូ រហូតដល់បានសម្រេចបង្កើតបានជាផលិតផលជាច្រើនមុខ ក្នុងនោះមានដូចជា សាប៊ូព្យាបាលសក់ ឈុតថែរក្សារមុខ វីតាមីនញាំសម្រាប់ជួយទៅលើបញ្ហាសម្រស់នឹងសុខភាព ដែរមានឈ្មោះថា FeIix។

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនរបស់អ្នកនាង Nimol FeIix កាន់តែមានភាពរីកចម្រើនបន្តិចម្តងៗ នាងពន្យល់ឲ្យដឹងកាន់តែថាពាក្យ FeIix នេះគីផ្តើមចេញពីបញ្ហាសក់របស់នាងផ្ទាល់តែម្តង។

មកទល់ពេលនេះ វាមានរយ:ពេល៨ឆ្នាំហើយដែល អ្នកនាង Nimol FeIix ជាសហគ្រិនដ៏ឆ្នើមរូបនេះ បាននាំយកផលិតផលដែលមានគុណភាពខ្ពស់តម្លៃសមរម្យ ហើយជាផលិតផលមួយ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល មានលេខប្រវេទន៏ និងចុះបញ្ជីកាយ៉ាងត្រឹមត្រូវស្រប ទៅតាមគោលការណ៏របស់ក្រសួង ដើម្បីផ្តល់នៅទំនុកចិត្តទៅកាន់អតិថិជនទាំងក្នុងប្រទេសនឹងក្រៅប្រទេសដូចជា កូរ៉េ ជប៉ុន ចិន ថៃ អាមេរិក អូស្ត្រាលី ផងដែរ។

ទោះបីជាវិស័យអនឡាញ មានមានការប្រកួតប្រជែងខ្លាំងក្លាយ៉ាងណាក៏ ក៏អ្នកនាង Nimol FeIix និងដៃគូបានដឹកនាំក្រុមហ៊ុន FeIix Brand របស់អ្នកនាងឲ្យត្រដែតខ្ពស់ ក្នុងភាពជោគជ័យជាប់មករហូតអស់រយ:ពេល៩ឆ្នាំ ហេតុនេះទើបអ្នកនាងត្រូវបានមហាជ និងអ្នករួមអាជីបដាក់រហ័សនាមឲ្យថានារីខ្លាំងខាងផ្នែកទីផ្សារ។

អ្នកនាង Nimol FeIix បានបន្ថែមទៀតថា ខ្លួននាងផ្ទាល់ក៏សឹងតែមិនជឿដែរថានាងអាច ផ្លាស់ជីវិតពីបុគ្គលិកធ្វើការឲ្យគេ មកជាសហគ្រិនដ៏ជោគជ័យដូចពេលនេះ មានលុយឡានភូមិគ្រឹះដ៏ធំស្គឹមស្គៃ តាមក្តីស្រមៃរបស់នាង វាជាជីវភាពមួយដែលអាចឲ្យអ្នកនាង Nimol FeIix ចូលរួមការងារសប្បុរសធម៌ធំៗ មួយចំនួនដូចជា ជួយកុមារកំព្រា ជនចាស់ជរា ប្រជាជនទាល់ក្រ មន្ទីពេទ្យ និងសាលារៀនជាដើម។

ហើយជាចុងក្រោយអ្នកនាង Nimol FeIix ក៏សូមថ្លែងអំណរគុណទៅដល់អតិថិជនរាប់សែនអ្នកទាំង ក្នុងនឹងក្រៅប្រទេសយ៉ាងខ្លាំងដែលគាំទ្រផលិតផលក្រុមហ៊ុនFeIix របស់អ្នកនាង៕