(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរសុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារ សាងសង់ផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ គិតមកដល់បច្ចុប្បន្ននេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បើកដំណើរការមិនទាន់បាន១ឆ្នាំទេ តែមានហាងល្បីៗទាំងជាតិ និងអន្តរជាតិជាង១០០ហាងដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិនេះ។

អ្វីដែលកាន់តែពិសេសនោះ អតិថិជនមានថវិការត្រឹមតែ៣៣,០០០រៀលឡើងទៅ ក៏អាចមកទិញសម្លៀកបំពាក់ប្រេនអន្តរជាតិនៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានដែរ។ ជាឧទាហរណ៍ស្រាប់ ហាងលក់សម្លៀកបំពាក់ H&M កំពុងតែមានការបញ្ចុះតម្លៃយ៉ាងច្រើន ដែលតម្លៃចាប់ពី៣៣,០០០រៀលឡើងទៅតែប៉ុណ្ណោះ។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

មិនតែប៉ុណ្ណោះទេ ហាងលក់សម្លៀកបំពាក់ Zara ,Karl Lagerfeld, JASPAL, Paul Smith, Love Moschino, EA7, New Balance និង Crocs ជាហាងល្បីៗទូទាំងពិភពលោក ដែលហាងមួយចំនួនខាងលើនេះ គឺជាហាងដែលមានតែមួយគត់នៅកម្ពុជា ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយប៉ុណ្ណោះ។ ហាងទាំងអស់នេះមានលក់ផលិតផលចម្រុះមុខ រួមមានទាំងសម្លៀកបំពាក់ ស្បែកជើង និងកាបូបស្អាតៗ Original ព្រមជាមួយនឹង Collection ដែលកំពុងពេញនិយមផងដែរ ជាពិសេសនោះ ហាងមួយចំនួនខាងលើនេះក៏មានផ្តល់ជូននូវប្រម៉ូសិនពិសេស Mega អស្ចារ្យយ៉ាងច្រើនទៀតផង។

នៅផ្សារទំនើបខ្នាតយក្សមួយនេះមិនត្រឹមតែមានកន្លែងកម្សានចម្រុះ ដែលប្រៀបបានដូចជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញនិងសម្លៀកបំពាក់នៅហាងប្រេនធំៗប៉ុណ្ណោះទេ ថែមទាំងមានសេវាកម្មអាហារជាច្រើនទៀតដែលសុទ្ធតែជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ ដូចជា៖ Jumbo Seafood, Paradise Dynasty, Cambodia Mastercraft, Hiko Teppanyaki, Yuzu Suki, Nice two meat U។ ក្រៅពីនេះក៏មានជាហាងសម្ភារៈនិងគ្រឿងបរិក្ខារដូចជា KFour, Kohnan, Digibox ព្រមជាមួយសេវាកម្មថែរក្សាសម្រស់និងតុបតែងមុខដូចជា Esthetique, Leekaja, HLCC និងCindy Salon។

ជាមួយគ្នានេះដែរក៏មានកន្លែងកម្សាន្ដសម្រាប់កុមារ រហូតដល់មនុស្សពេញវ័យដូចជា Super Doozii, Neo Game Oasis និងរោងភាពយន្ដ Legend by Ize ទៀតផង។ កាន់តែពិសេសទៅទៀត ឆាប់ៗនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំដំណឹងល្អសម្រាប់បងប្អូន ដែលចូលចិត្តកីឡាកម្សាន្តបែបប្រណាំងឡាន គឺទីលានប្រណាំងឡាន Indoor ដំបូងគេបង្អស់នៅតំបន់អាស៊ីដែលនឹងមានវត្តមានឆាប់ៗនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅតែបន្តកម្មវិធីប្រម៉ូសិនពិសេស MEGA អស្ចារ្យ មិនត្រឹមតែមានបញ្ចុះតម្លៃយ៉ាងច្រើនទេ ក៏បានផ្តល់ជូនបទពិសោធន៍ថ្មីអស្ចារ្យនិងពុំធ្លាប់មានពីមុនមក សម្រាប់អតិថិជនដែលបានចំណាយចាប់ពី៥០ដុល្លាររហូតដល់៣០០០ដុល្លារ អតិថិជននឹងមានសំណាងឈ្នះរង្វាន់ធំៗដូចជា ជិះឧទ្ធម្ភាគចក្រលំដាប់អភិជនទស្សនាទីក្រុងភ្នំពេញពីលើអាកាស, ស្នាក់នៅសណ្ឋាគារផ្កាយបួននិងផ្កាយប្រាំ, កាដូប័ណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀត រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888 (ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 761 222 (ផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល៖ https://t.me/Chipmongretails