(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ បង្កើតឡើងដោយកូនខ្មែរ វិនិយោគ ចំណាយថវិការហូតជាង៨០លានដុល្លារ មានការរចនាដ៏ប្រណីត ទីតាំងធំទូលាយ ផាសុកភាពខ្ពស់ ពោរពេញទៅដោយសេវាកម្ម ភោជនីយដ្ឋាន និងផលិតផល ក្នុងស្រុក និងក្រៅស្រុក។

កាន់តែពិសេសសម្រាប់បងៗ ដែលស្រលាញ់រថយន្ត ឥលូវនេះនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កំពុងតែមានការដាក់បង្ហាញរថយន្ត BMW ស៊េរីថ្មី ម៉ូដែលចុងក្រោយជាមួយនឹងបច្ចេកវិទ្យាទំនើប។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ អ្នកអាចធ្វើការសាកល្បងបើកនៅកន្លែងផ្ទាល់តែម្ដង។

ផ្សារទំនើបកណ្តាលក្រុងមួយនេះ ជាទីតាំងទាក់ទាញអតិថិជន គ្រប់វ័យ ឱ្យមកលេងកម្សាន្ត ដើរទិញទំនិញ មិនត្រឹមតែមានភោជនីយដ្ឋាន កន្លែងកម្សាន្ត ផលិតផល ចំនីអាហារ គ្រឿងសម្អាង និងកន្លែងអប់រំប៉ុណ្ណោះទេ ថែមទាំងជាទីតាំងដ៏ល្អសម្រាប់បងប្អូនដែលចង់ពង្រីកអាជីវកម្មគ្រប់ប្រភេទ ដោយផ្សារទំនើប មួយនេះ ទទួលបានទំនុកចិត្តជាខ្លាំងពីបណ្ដាហាងល្បីៗជាច្រើន។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅតែបន្តផ្ដល់ជូនជាមួយប្រូម៉ូសិន Happy PayDay បញ្ចុះតម្លៃរហូតដល់ ២៥% ក្នុងហាងធំៗមួយចំនួនជារៀងរាល់ថ្ងៃទី១ដល់ថ្ងៃទី២ និងថ្ងៃទី១៥ដល់ថ្ងៃទី១៦ ហើយគ្រាន់តែចំណាយអស់ ១០ដុល្លារឡើងទៅ លោកអ្នកអាចប្ដូរវិក័យបត្រដើម្បីបង្វិលកងយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៖

- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ៖
- លេខទូរស័ព្ទ៖ 067 761 222
- តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails