(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង ការគាំទ្រយ៉ាងគគ្រឹកគគ្រេងរបស់អតិថិជនកន្លងមក ក្រុមហ៊ុន ជីប ម៉ុងលែនបានវិនិយោគទៅលើទីតាំងថ្មីរបស់ គម្រោងផាក លែន ពោធិ៍ចិនតុង ដែលនឹងដាក់លក់ជាផ្លូវការ និងមានការផ្តល់ជូនប្រូម៉ូសិនយ៉ាងពិសេសទៅដល់អតិថិជន ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី 5-6 ខែសីហាខាងមុខនេះ។

ក្នុងឱកាសបើកលក់នៃទីតាំងថ្មីនេះ អតិថិជននឹងទទួលបានការផ្តល់ជូន ៣ ពិសេសៗរួមមាន៖

* ចំនួនមានកំណត់ បង់ប្រចាំខែទាបបំផុតត្រឹមតែ $780 ក្នុងមួយខែ
* បង្វិលកងយកប័ណ្ណបញ្ចុះតម្លៃរហូតដល់ $ 8000
* ប្រូម៉ូសិន Special 25 ដោយបង់ប្រចាំខែតិចជាងមុន ដោយឥតគិតការប្រាក់ និងយូរជាងមុនរហូតដល់ 𝟐𝟓 ខែ.

គម្រោង ផាក លែន ពោធិ៍ចិនតុង ស្ថិតនៅក្នុងទីតាំងដ៏អំណោយផល ពោលគឺស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងប្រជាជនរស់នៅយ៉ាងច្រើនកុះករ។ ផាក លែន ពោធិ៍ចិនតុង ជាគម្រោងដែលត្រូវបានសាងសង់ឡើងយ៉ាងលម្អិតភ្ជាប់ទៅនឹងសេចក្តីត្រូវការ និង ចំណង់ចំណូលចិត្តរបស់អតិថិជន។

នៅក្នុងគម្រោង មានឧទ្យានធម្មជាតិបៃតងដែលមានទីធ្លាធំទូលាយ ដែលលោកអ្នកអាចរត់ហាត់ប្រាណដោយគ្មានក្តីបារម្ភ បន្ថែមជាមួយកន្លែងក្មេងលេងដែលជួយដល់ការអភិវឌ្ឍ ភាពឆ្នៃប្រឌិត ប្រាជ្ញា និងកាយសម្បទានរបស់បុត្រធីតារ អតិថិជន។

គួរបញ្ជាក់ផងដែរថា ជីបម៉ុងលែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូនអតិថិជននូវគេហដ្ឋានប្រណិតជាមួយរចនាបថដ៏ថ្លៃថ្នូរ និងសំណង់រឹងមាំ ដែលជាជម្រើសដ៍ឈ្លាសវៃរបស់គ្រួសារសម័យទំនើប។

សូមរួសរាន់ណា ទាំងតម្លៃល្អ និង គេហដ្ឋានមានគុណភាពខ្ពស់ ដែលការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មាននេះ មានត្រឹមតែ ២ ថ្ងៃតែប៉ុណ្ណោះ ។ ដូចនេះ កុំឲ្យឱកាសដ៏កម្ររនេះកន្លងផុតទៅឲ្យសោះ! ជួបគ្នានៅការិយាល័យលក់របស់ផាក លែន ពោធិ៍ចិនតុងនាថ្ងៃទី 5-6 ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖

* ទូរស័ព្ទ 061 997 888
* តេលេក្រាម https://t.me/chipmongland
* គេហទំព័រ chipmongland.com ។

ជីប ម៉ុង លែន សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌក្នុងការផ្តល់ជូនខាងលើនេះគ្រប់ពេលដោយពុំចាំបាច់ជូនដំណឹងជាមុន៕