(ភ្នំពេញ)៖ មុខម្ហូបខ្មែរមានច្រើនយ៉ាង ដូចជា ស្ល ឆា ចៀន ស្ងោរ បង្អែមជាដើម និងមានរសជាតិប្លែកៗពីគ្នា ត្រូវបានរៀបចំយ៉ាងពិសេសត្រៀមចាំទទួលភ្ញៀវនៅភោជនីយដ្ឋានផ្កាខ្ញី ដែលសុទ្ធសឹងជាម្ហូបខ្មែររសជាតិដើម គិតគូរដល់សុខភាពអតិថិជន ដោយប្រើប្រាស់សុទ្ធតែបន្លែក្នុងស្រុក ប្រើប្រេងអូលីវ១០០% និងមិនប្រើប្រាស់ប៊ីចេង ប្រមូលផ្ដុំដោយមុខម្ហូបជាច្រើនជម្រើស ព្រមទាំងចម្អិនដោយថ្វីដៃចុងភៅមានបទពិសោធន៍ប្រចាំហាង។

ថ្មីៗនេះ ភោជនីយដ្ឋានផ្កាខ្ញីបាននាំមកនូវមុខម្ហូបថ្មីៗបែបខ្មែររសជាតិដើមជាច្រើន ដែលមានដល់ទៅ២២មុខបន្ថែមទៀត មានដូចជា៖ ទឹកគ្រឿងខ្មែរ, នំបញ្ចុកសម្លខ្មែរ, នំបញ្ចុកសម្លការី, នំបញ្ចុក សម្លណាំយ៉ា, ពោតលីងពងទាប្រៃ, ពោតលីងបង្គាក្រៀម, ង៉ាំង៉ូវសាច់មាន់, ស្ងោរជ្រក់មាន់, ពងទាចៀនត្រីប្រមា, ពងទាចៀនស្លឹកស្អំ, ត្រីកាម៉ុងចៀន, ត្រីប្រឡាក់ចៀន, បាយសាច់ជ្រូកចៀន, ចេកខ្ទិះ, ឆាក្រអៅឈូកប្រេងខ្យង, មាន់លីងគល់ស្លឹកគ្រៃ, ប្រហិតឆឹង, សាច់ជ្រូកចង្កាក់អាំង (សាច់ជ្រូកបីចង្កាក់), សម្លម្ជូរព្រលិតពងត្រី, សម្លម្ជូរត្រកួនពងត្រី, សម្លម្ជូរយួនត្រីរ៉ស់, ស៊ុបគោ, ឆាពោះតាន់ស្ពៃជូរ, បាយឆ្អឹងជំនី, បបរត្នោត, ខសាច់ជ្រូកពងទា, ឆាផ្សិតចំប៉ើងសាច់គោ, ត្រីបំពងជ្រក់ស្វាយ និងឆាខ្ញីសាច់មាន់។

ពិសេសទៅទៀតនោះ មុខម្ហូបប្រចាំហាងផ្កាខ្ញីដែលរំលងមិនបាន គឺសម្លកកូរ, មាន់ដុត, ទឹកគ្រឿង និងហ្មុកត្រី ស័ក្តិសមសម្រាប់ការជួបជុំគ្រួសារ និងមិត្តភក្តិយ៉ាងរីករាយ ជាមួយតម្លៃសមរម្យ។

មិនត្រឹមតែប៉ុណ្ណោះ ឥឡូវនេះ ភោនីយដ្ឋានផ្កាខ្ញីមានការប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ៣០%នូវគ្រប់មុខម្ហូបថ្មីទាំងអស់ ដែលមានរហូតដល់ទៅ២២មុខឯណោះ។ ការប្រូម៉ូសិននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ការផ្តល់ជូននេះមានតែនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ។

សូមកុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ! ចូលរួមរីករាយជាមួយម្ហូបខ្មែរ រសជាតិដើម ដែលចម្អិនដោយស្នាដៃចុងភៅដ៏ចំណាន រសជាតិឆ្ងាញ់ពិសាជាប់ចិត្តតែម្តង។

គួរបញ្ជាក់ថា ភោជនីយដ្ឋានផ្កាខ្ញី មានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ទាំង៣សាខា ដូចជា៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣, ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី២ និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី១។

ផ្សារទំនើប ជីប ម៉ុង ដែលវិនិយោគដោយកូនខ្មែរនេះតែងតែផ្តល់ជូនអតិថិជនជាមួយនឹងកម្មវិធី Happy PayDay បញ្ចុះតម្លៃរហូតដល់៣០% ក្នុងហាងធំៗមួយចំនួន ពិសេសនៅរៀងរាល់ថ្ងៃ១-២ និងថ្ងៃ១៥-១៦៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888 (ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 761 222 (ផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល៖ https://t.me/Chipmongretails