(កំពង់ឆ្នាំង)៖ ក្រោយផ្សារភ្ជាប់ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថក្នុងគោលបំណងបានចូលរួមសកម្មភាពបម្រើជាតិ ក៏ដូចជាប្រជាជនទូទៅទើបតែបានរយៈពេលប្រមាណ៣ឆ្នាំកន្លងទៅនេះ យុវជន ឃុន តុង អាយុ២៤ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល ។

មន្ត្រីកងរាជអាវុធហត្ថវ័យក្មេងរូបនេះបាននិយាយប្រាប់ក្រុមការងារតំណាងក្រុមហ៊ុនដែលយករង្វាន់ទៅប្រគល់ជូនកន្លែងស្នាក់នៅឱ្យដឹងថា លោកមានស្រុកកំណើតនៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់ ចង់ចូលបម្រើការងារជាតិក៏បានសម្រេចចិត្តដាក់ពាក្យចូលប្រឡងធ្វើជាមន្ត្រីកងរាជអាវុធហត្ថ ហើយក៏ទទួលបានជោគជ័យ និងបានបម្រើការងារដែលខ្លួនស្រឡាញ់អស់រយៈពេល៣ឆ្នាំមកហើយដោយស្នាក់នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅភូមិក្ដុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងតែម្ដង។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់នូវទឹកប្រាក់១០០លានរៀលនេះ គឺបន្ទាប់ពីលោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលស្ថិតជិតមជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់ទទួលទាន លុះនៅពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម លោកក៏ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និងស្រែកប្រាប់អ្នកនៅក្បែរខ្លួនបង្កឱ្យមានភាពភ្ញាក់ផ្អើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ឃុន តុង បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនផ្គត់ជីវភាពគ្រួសារ ក៏ដូចជាផ្គត់ផ្គង់ប្អូនបន្តការសិក្សា ហើយទុកមួយចំនួនសម្រាប់បង្កើតមុខរបរក្រោយពេលរៀបការ ដើម្បីជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឃុន តុង ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕