(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើរឿងដ៏អស្ចារ្យពីរជូនដល់ក្រុមស័្មគ្រចិត្តបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដោយបានយក Helicopter របស់ខ្លួនជូនដំណើរកីឡាករបាល់ទាល់ទៅកាន់ខេត្តបាត់ដំបង និងព្រមទាំងឧបត្ថម្ភការប្រកួតទាំងមូលផងដែរ ដើម្បីប្រមូលមូលនិធិទៅបរិច្ចាគ ដល់មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមជាចំណែកជួយកុមារនៅកម្ពុជា។ 

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នោះផងដែរ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ៣គ្រឿង ជូនដល់អតិថិជនសំណាងនៅទីនោះ ដែលអ្នកទាំង ៣មាន៖ សិន សារ, បង បុត្រ និង ហេង សុខវី។ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងចូលរួមតបស្នងទៅកាន់សង្គមវិញតាមរយៈការឧបត្ថម្ភដោយផ្ទាល់ ឬតាមការឧបត្ថម្ភតាមកម្មវិធីផ្សេងៗ ព្រោះវាស្ថិតនៅក្នុងគោលតម្លៃរបស់ ខ្មែរ ប៊ែវើរីជីស ដែលចង់ឲ្យសង្គមប្រសើរជាងមុន។ លើសពីនេះ ក្នុងការបញ្ជ្រៀបភាពវិជ្ជមានក្នុងសហគមន៍ ខ្មែរ ប៊ែវើរីជីស ក៏បានខិតខំពង្រីកជំនាញ និងបទពិសោធន៍ថ្មីៗដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីកសាងធនធានមនុស្សសម្រាប់អ្នកជំនាន់ក្រោយ។ 

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រដែលឈានមុខជាងនៅកម្ពុជា វិនិយោគដោយខ្មែរ១០០% និងផលិតតាមស្តង់ដារអន្តរជាតិ មានវិញ្ញាបនបត្រដល់ទៅ២ធំៗគឺ ISO 9001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព និងវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយផលិតផល ខ្មែរ ប៊ែវើរីជីស ទាំងអស់ទទួលបានមេដាយមាស បញ្ជាក់គុណភាព ពីស្ថាប័នអន្តរជាតិ Monde Selection ចំនួន ៣៣គ្រឿង។ 

បងប្អូនអាចពិសាគ្រប់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដោយមានភាពទុកចិត្តទៅលើគុណភាព និងអនាម័យព្រោះរោងចក្រ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រដែលមានបច្ចេកវិទ្យាចុងក្រោយបង្អស់ទំនើបពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អឥតខ្ចោះពីបណ្តាប្រទេសនៅអឺរ៉ុប។ លើសពីនេះ រោងចក្រ ខ្មែរ ប៊ែវើរីជីស បើកចំហរជាសាធារណៈទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីមកចូលទស្សនាច្រវាក់ផលិតកម្ម ចាប់តាំងពីការផលិត ការប្រើប្រាស់គ្រឿងផ្សំ ដល់ការវិចខ្ចប់ ដោយគ្មានលាក់បាំងប្រភពអ្វីឡើយ៕