(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សរបស់ជប៉ុន Panasonic បានបង្ហាញពីប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣របស់ខ្លួនជាមួយនឹងកំណើនប្រមាណ ៤២ភាគរយ ដែលភាគច្រើនបានមកពីការផ្គត់ផ្គង់វិស័យរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

Panasonic ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla និងជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ។ គិតត្រឹមរយៈពេល ៣ខែចុងក្រោយនេះដែលរាប់ចាប់ពីដើមខែមីនា រហូតដល់ចុងខែមិថុនានេះ Panasonic បានកើនឡើងប្រាក់ចំណេញជាខ្លាំងរហូតដល់ទៅ ៤២ភាគរយឯណោះ ដោយក្នុងនោះប្រាក់ចំណេញប្រតិបត្តិការមានចំនួនសរុប ៦៣៧លានដុល្លារ។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ផ្នែកដែលចូលរួមចំណែកខ្លាំងក្នុងកំណើនប្រាក់ចំណូលរបស់ Panasonic រួមមាន ផ្នែកផ្គត់ផ្គង់រថយន្តអគ្គិសនីកើនឡើងការផ្ទត់ផ្ទង់រហូតដល់ខ្ទង់ ៦០ភាគរយបើធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន និងមួយផ្នែកទៀតបានមកពីការផ្គត់ផ្គង់ថាមពល (ថ្ម) កើនឡើងប្រហែល ៤០ភាគរយ។

គួរជម្រាបដែរថា ជុំវិញរបាយការណ៍លម្អិតទៅលើផ្នែកអាជីវកម្មនីមួយៗក្រុមហ៊ុន Panasonic នៅមិនទាន់ចេញផ្សាយជាផ្លូវការនៅឡើយនោះទេ៕