(ភ្នំពេញ)៖ យើងទាំងអស់គ្នាសុទ្ធតែបានយល់ច្បាស់ថា ការមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនគឺពិតជាចាំបាច់ខ្លាំងមិនចំពោះថាអ្នកធ្វើការ ឬប្រកបអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាចំណាយក៏ជារឿងសំខាន់ដែលពាក់ព័ន្ធដល់ការសម្រេចចិត្តទិញម៉ូតូថ្មីផងដែរ ត្បិតធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុភាគចម្រើន គឺតម្រូវឱ្យមានការបង់ប្រាក់ចូលរួមមុនទើបអាចស្នើសុំបង់រំលស់បាន។

ថ្ងៃនេះ ក្រុមការងារយើង សូមណែនាំសេវាបង់រំលស់ម៉ូតូ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើឈានមុខមួយនៅកម្ពុជានោះ គឺ អិលអូអិលស៉ី (ខេមបូឌា) ដោយលោកអ្នកធ្វើការស្នើសុំសេវារំលស់ម៉ូតូបានយ៉ាងងាយស្រួល ជាមួយអត្រាការប្រាក់ទាបសមរម្យ លក្ខខណ្ឌតម្រូវងាយស្រួល។

សេវាបង់រំលស់ម៉ូតូពី អិលអូអិលស៉ី (ខេមបូឌា) ផ្តល់ជូនកម្ចី ១០០% នៃតម្លៃម៉ូតូ ជួយសម្រួលដល់តម្រូវការចាំបាច់របស់លោកអ្នកបានឆាប់រហ័ស ដោយពុំចាំបាច់ចំណាយប្រាក់សម្រាប់បង់មុននោះឡើយ ហើយលោកអ្នកអាចធ្វើការបង់សងជាប្រចាំខែក្នុងចំនួនសមរម្យ ហើយនៅចុងបញ្ចប់នៃកិច្ចសន្យា លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៉ី (ខេមបូឌា) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៉ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១៕