(ព្រៃវែង)៖ អ្នកលក់ប្រាប់ថា លោកស្រី ថា ហ៊ាប ត្រូវរង្វាន់ក្បាលឡាន ១កំណាត់ ដល់ពេលក្រុមហ៊ុនចុះមកពិនិត្យ ទើបដឹងច្បាស់ថា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងទាំងមូល ពី Boostrong ធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងពេក ក៏ស្រែកផ្អើលអ្នកភូមិ។ លោកស្រី ថា ហ៊ាប ជាកសិករ បច្ចុប្បន្នរស់នៅភូមិត្រាំង ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោកស្រី ថា ហ៊ាប បានប្រាប់ថា គាត់មានប្រផ្នូលញាក់មាត់ ចំណាំថាមានលាភអ្វីម្យ៉ាង ពេលទិញ Boostrong ត្រជាក់ៗ ១កំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗក៏សួរអ្នកលក់ អ្នកលក់ប្រាប់ថាត្រូវរង្វាន់ក្បាលឡាន ១កំណាត់។ គាត់សប្បាយផង ឆ្ងល់ផង ព្រោះធ្លាប់តែឃើញគេត្រូវឡាន ១គ្រឿង គាត់បែរជាត្រូវត្រឹមតែក្បាលឡាន ក៏ស្រែកខ្លាំងៗ ថាគាត់ត្រូវរង្វាន់ក្បាលឡាន ១កំណាត់ ផ្អើលអ្នកភូមិឈូឆរមកមើល។

ពេលក្រុមហ៊ុនចុះមកពិនិត្យ ទើបដឹងច្បាស់ថា មិនមែនត្រូវក្បាលឡានទេ តែត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង លេខរៀង 020 ក៏ស្រែកផ្អើលអ្នកភូមិរត់មកមើលម្ដងទៀត។

នេះបានថាឱ្យតែញុំា Boostrong មិនយូរមិនឆាប់ទេនឹងត្រូវរង្វាន់ធំជាក់ជាមិនខាន។ Boostrong ឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត៕