(ភ្នំពេញ)៖ ព្រីនស៍ ប៊្រូវីង ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីនៅរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកដំណើរការឡើងវិញ នូវស្កាយបាររបស់ខ្លួន រួមជាមួយនឹងការដាក់ចេញ នូវបស្រាបៀរបិតប្រភេទថ្មីគឺ Coco Nager ក្នុងកម្មវិធី «Coconager Craze»។ មុខមាត់ថ្មី និងសេវាកម្មដែលស្កាយបារ បានពង្រីកបន្ថែម បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលបានចូលរួម នាពេលរសៀលរបស់ Coconager Craze។

ស្ថិតនៅជាប់សួនវត្តបទុម ស្កាយបាររបស់ព្រីនស៍ ប៊្រូវីងបានបញ្ចេញនូវភាពឡូយឆាយរបស់ខ្លួន និងបានក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អបំផុតក្រោយពីការធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើង។ ស្កាយបារដែលត្រូវបានកែលម្អឡើងវិញមានដំបូលដែលអាចដកបាន ឆាកតន្ត្រីបន្តផ្ទាល់ និងពន្លឺឡាស៊ែរដ៏ទាក់ទាញសម្រាប់វគ្គចម្រៀងខារ៉ាអូខេនាពេលល្ងាច។

តារានៃកម្មវិធីរសៀលនេះគឺ «Coco Nager» ជាលទ្ធផលនៃការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពច្នៃប្រឌិត ដែលមានកម្រិតភាពល្វីងសូន្យភាគរយ បរិមាណអាល់កុល ៤៥ ភាគរយ និងក្លិនក្រអូបពិសេសនៃប្រភេទដូងថៃ។ ពពុះរបស់ Coco Nager បញ្ចេញក្លិនក្រអូបសោយនៃផ្លែចេកទុំ និងផ្កាក្លាំពូ។ ហើយស្រាបៀរបិតមួយនេះ ក៏បានឈ្នះពានរង្វាន់មាសរបស់ CCBA Group Classic Group ផងដែរ ។

កិច្ចសម្ពោធបើកដំណើរការឡើងវិញនេះ បានចាប់ផ្តើមជាមួយនឹងពិធីកាត់ខ្សែបូស្វាគមន៍យ៉ាងកក់ក្តៅ ដែលជាការបើកសម្ពោធ ផ្លូវការរបស់ស្កាយបារ។ ខណៈពេលដែលព្រះអាទិត្យរៀបអស្តង្គត បរិយាកាសកាន់តែស្រស់ស្រាយ ជាមួយនឹងការសម្តែងផ្ទាល់របស់ក្រុមតន្រ្តី Star Fam និងក្រុម PPV និងការពិសាអាហារប៊ូហ្វេបែបខ្មែរ និងបស្ចិមប្រទេស ភ្លក់ជាមួយនឹងរសជាតិថ្មីនៃស្រាបៀរបិត Coco Nager របស់ព្រីនស៍ ប៊្រូវីង។

ព្រីនស៍ ប៊្រូវីង មានជម្រើសស្រាបៀរបិតជាច្រើនដែលបានដាក់បង្ហាញ ដូចជា ស្រាបៀរស្រូវសាលីអាល្លឺម៉ង់ ស្រាបៀរស្រូវសាលីបែលហ្ស៊ិក Pearson Barley, IPA, Double IPA និង Four Berry Goose ។ តំណក់នីមួយៗបង្ហាញពីការប្តេជា្ញ លាយឡំជាមួយនឹងសិល្បៈហត្ថកម្មនៃការផលិតឲ្យសម្រេចចេញជាលទ្ធផលគួរជាទីគាប់ចិត្ត។

ក្នុងនាមជារោងចក្រស្រាបៀរដែលពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ព្រីនស៍ ប៊្រូវីង នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ថ្មី និងពិសេសជានិច្ចកាល។ កន្លែងអង្គុយដែលត្រូវបានរចនាឡើងវិញ និងការបង្កើនចំនួនបុគ្គលិក បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ព្រីនស៍ ប៊្រូវីង ក្នុងការបង្កើននូវសេវាកម្មដ៏ល្អមួយសម្រាប់អតិថិជនរបស់ខ្លួន។ មិនថាជាការទទួលទានអាហារក្នុងផ្ទះ ការចែកចាយតាមប្រព័ន្ធអេឡិចត្រូនិក ឬសេវាកម្មរៀបចំអាហារសម្រាប់កម្មវិធី ព្រីនស៍ ប្រ៊ូវីង អាចផ្គត់ផ្គង់បានគ្រប់សេវាកម្មទាំងអស់។

ព្រីនស៍ ប៊្រូវីង បើកដំណើរនៅម៉ោង ៨ ព្រឹក ដោយបម្រើនូវសេវាកម្មអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដល់អ្នកដែលចូលចិត្តផ្សងព្រេងភ្លក់មុខម្ហូបថ្មីៗ។ អតិថិជនក៏អាចរីករាយជាមួយនឹងម៉ាស៊ីនបោះពុម្ព រូបភាពលើកាហ្វេដែលមានលក្ខណៈទាក់ទាញបែបសិល្បៈដល់ការញ៉ាំពេលព្រឹករបស់ពួកគេផងដែរ។ ទទួលបានបទពិសោធន៍ថ្មីពី Coconager Craze និងរីករាយក្នុងដំណើរនៃការផលិតស្រាបៀរ ដែលមិនអាចបំភ្លេចបាននៅព្រីនស៍ ប៊្រូវីង ដែលជាកន្លែងប្រមូលផ្តុំដោយប្រពៃណី និងភាពច្នៃប្រឌិត។

សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ ប៊្រូវីង និងការផ្តល់ជូននូវសេវាកម្មផ្សេងៗទៀត សូមចូលទៅកាន់តំណភ្ជាប់ហ្វេសបុកនៅ https://www.facebook.com/princebrewingkh