(ឡុងដ៍)៖ ក្លិប Manchester United នៅថ្ងៃចន្ទ បានធ្វើកិច្ចសន្យាថ្មីនៃភាពជាដៃគូ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារះកីឡា Adidas សម្រាប់រយៈពេល ១០ឆ្នាំថែមទៀត ដោយមានទឹកប្រាក់អប្បរមា ៩០០លានផោន (១.១៦ពាន់លានដុល្លារ)។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

កិច្ចសន្យាថ្មីដែលបានធ្វើឡើង មុនរដូវកាល Premier League ២០២៣/២៤ ចាប់ផ្តើមនៅខែក្រោយនោះ នឹងបន្តភាពជាដៃគូរហូតដល់ខែមិថុនា ឆ្នាំ២០៣៥។ នេះបើតាមក្លិបបានឲ្យដឹង។

សូមរំលឹកថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់ Manchester United ជាមួយក្រុមហ៊ុនអាល្លឺម៉ង់នេះ បានចាប់ផ្តើមនៅដើមរដូវកាល២០១៥/១៦៕