(ភ្នំពេញ)៖ ការផ្តល់ជូនពិសេសបានមកដល់ទៀតហើយ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី មេគង្គ លែន គ្រប់គម្រោង និងគ្រប់ប្រភេទផ្ទះទាំងអស់ នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តទៅកាន់កោះសង្សារចំនួន ២យប់ ៣ថ្ងៃ។

លើសពីផ្ទះដែលមានគុណភាព និងប្រណីតភាព បុរី មេគង្គ លែន តែងតែផ្តល់ជូនអតិថិជននូវការចំណេញជាមួយនឹងប្រម៉ូសិនដ៏សម្បូរបែប។ កាន់តែគួរឲ្យរំភើបជាងមុន សម្រាប់រយៈពេលមួយខែពេញនៃខែសីហា ឆ្នាំ២០២៣នេះ អតិថិជននឹងទទួលបានប្រម៉ូសិនថ្មីស្រឡាងមួយទៀត នោះគឺរាល់ការទិញគ្រប់ប្រភេទផ្ទះនឹងទទួលបានដំណើរកម្សាន្តបែបអភិជនទៅកាន់កោះដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា គឺកោះសង្សារ បន្ថែមពីលើប្រម៉ូសិនដែលមានស្រាប់ មានដូចជាការទទួលបានឱកាសឈ្នះមហារង្វាន់ដ៏ធំ គឺរថយន្តទំនើប 𝑹𝒐𝒍𝒍𝒔 𝑹𝒐𝒚𝒄𝒆 ការបញ្ចុះតម្លៃ និងការថែមជូនសម្ភារទំនើបជាច្រើនទៀត។

លក្ខខណ្ឌពុំមានអ្វីស្មុគស្មាញនោះទេ លោកអ្នកគ្រាន់តែធ្វើការជ្រើសរើសប្រភេទផ្ទះ និងទីតាំងគម្រោងដែលលោកអ្នកពេញចិត្ត ហើយធ្វើការកក់នឹងទទួលបានការផ្តល់ជូននេះភ្លាមៗតែម្តង។

សូមបញ្ជាក់ថា សម្រាប់កញ្ចប់នៃដំណើរកម្សាន្តនេះ គ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេចទាំងការធ្វើដំណើរ អាហារ ការស្នាក់នៅ ក្រុមការងារបុរី មេគង្គ លែន ជាអ្នករៀបចំទាំងអស់ អតិថិជនគ្រាន់តែត្រៀមសម្ភារៈផ្ទាល់ខ្លួនរួចជាស្រេចសម្រាប់ពេលវេលាដ៏មានអត្ថន័យមួយនេះ។

លោកអ្នកអាចធ្វើការជ្រើសរើសគម្រោងធំទាំង២ នៃបុរី មេគង្គ លែន៖

* គម្រោងធំទី២ ហ្គោលឌិន អាវិននូ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសាងសង់ឡើងនៅតំបន់ទីប្រជុំជន មានភាពអ៊ូអរ ដែលជាទីតាំងអំណោយផលបំផុតសម្រាប់ការ ការរស់ និងការប្រកបអាជីវកម្ម។ គម្រោងធំទី២នេះ មានប្រភេទផ្ទះ ដូចជា ផ្ទះអាជីវកម្មប្រភេទ A ផ្ទះអាជីវកម្មប្រភេទ B វីឡាកូនកាត់មានរបង និងវីឡាកូនកាត់អត់របង។

* គម្រោងធំទី៣ មេគង្គ ស៊ីធី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយផ្តោតសំខាន់ទៅលើឯកជនភាព ប្រណីតភាព និងភាពយូរអង្វែង ហើយជម្រើសផ្ទះក៏មានភាពសម្បូរបែប មានដូចជាផ្ទះអាជីវកម្មប្រភេទ A ផ្ទះអាជីវកម្មប្រភេទ B វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃីង និងវីឡាឃ្វីន។

សូមកុំចាំយូរទៀតអី! ការផ្តល់ជូននេះមានត្រឹមដំណាច់ខែសីហានេះតែប៉ុណ្ណោះ !!

ដើម្បីជ្រាបកាន់តែច្បាស់ សូមទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះតាមរយៈ៖ លេខទំនាក់ទំនង៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ឬឆាតសួរព័ត៌មាន: t.me/MekongLand_Hotline