(ភ្នំពេញ)៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ​ គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការបើកប្រាក់បៀវត្សជូនបុគ្គលិករបស់ខ្លួន ​ដែល​ការបើកប្រាក់បៀវត្សតាមរយៈនេះ ក្រុមហ៊ុនអាចនឹងទទួលបាន សុវត្ថិភាព ភាពឆាប់រហ័ស ភាពច្បាស់លាស់ និងទទួលបានការប្រាក់ពីសាច់ប្រាក់ដែលមានក្នុងគណនីប្រាក់បៀវត្សទាំងនោះផងដែរ។

ដើម្បីឱ្យការបើកប្រាក់បៀវត្សកាន់តែមានសុវត្ថិភាព និងលឿនរហ័ស ក៏ជាផ្តល់​ផលចំណេញសម្រាប់បុគ្គលិកទៀតនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើឈានមុខមួយនៅកម្ពុជា​បានណែនាំសេវាកម្មធនាគារប្រភេទនេះ ដល់បណ្តាក្រុមហ៊ុនតូចធំ ដែលមានតម្រូវការប្រើប្រាស់សេវាបើកប្រាក់បៀវត្សសម្រាប់បុគ្គលិករបស់ខ្លួន ​ដើម្បីទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ។

អ្វីកាន់តែពិសេសនោះ សេវាបើកប្រាក់បៀវត្ស អិលអូអិលស៊ី បានផ្តល់លទ្ធភាពជូនអាជីវករ ក្រុមហ៊ុន ឬស្ថាប័នតូចធំទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកកំពុងបម្រើការងារចាប់ពី ៥នាក់ឡើងទៅឱ្យទទួលបាននូវប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សមួយដែលទទួលបាននូវអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនផ្សេងទៀត ដូចជា​ទទួលបានអត្រាការប្រាក់ខ្ពស់ពីគណនីបើកប្រាក់បៀវត្ស រហូតដល់ ៣% ក្នុងមួយឆ្នាំ​ និងទទួលបានប័ណ្ណអេធីអឹម ដ៏ពិសេសដែលអាចធ្វើប្រតិបត្តិការនៅទូរ អេធីអឹម ធនាគារផ្សេងច្រើនជាង ៣ ០០០ កន្លែង ដោយមិនអស់កម្រៃសេវា ព្រមទាំងទទួលបានការប្រើប្រាស់សេវាធនាគារចល័ត (iPay Cambodia) ដែលអាច៖
✓ ផ្ទេរប្រាក់ឆ្លងទៅធនាគារផ្សេងនៅកម្ពុជា ដោយមិនគិតថ្លៃសេវា
✓ បើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងភ្លាមៗយ៉ាងងាយស្រួល ដើម្បីទទួលបានការប្រាក់កាន់តែខ្ពស់ (៨,៨៨%)
✓ ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ ទូទាត់ប្រាក់កម្ចី ជាមួយ អិលអូអិលស៊ី និងមុខងារជាច្រើនផ្សេងទៀត។

លើសពីនោះ នៅអិលអូអិលស៊ី (ខេមបូឌា) លោកអ្នកនឹងទទួលបានការបម្រើសេវាពីបុគ្គលិកដែលមានចំណេះជំនាញច្បាស់លាស់ និងវិជ្ជាជីវៈខ្ពស់ក្នុងការប្រើប្រាស់សេវា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១​៕