(ភ្នំពេញ)៖ វាសនាមនុស្សមើលមិនឃើញ ខំធ្វើការរាល់ថ្ងៃ កំលោះវ័យក្មេងត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ភ្លាម មិនចាំយូរប្រកាសស្វែងរកនារីម្នាក់ ដែលសមសួនធ្វើជាប្រពន្ធ។

កំលោះមហាលាភសំណាងធំមានឈ្មោះ សេង វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើការសំណង់ នៅព្រលានយន្តហោះថ្មី ក្នុងរាជធានីភ្នំពេញ ហើយស្នាក់នៅក្នុងការដ្ឋាន និងមានស្រុកកំណើតនៅភូមិកញ្ចន់គុយ ឃុំយាង ស្រុកពួក ខេត្តសៀមរាប។

បើតាមសម្ដីរបស់ប្អូនប្រុសបានប្រាប់ថា បច្ចុប្បន្នគាត់នៅលីវ ហើយក៏ចង់បានប្រពន្ធដែរ ខំធ្វើការរាល់ថ្ងៃ និងសន្សំលុយទុក។ ដូចសព្វមួយដងគាត់ធ្វើការយូរ តែងតែឃ្លាន Boostrong ត្រជាក់ៗ ពិសា ប៉ូវកម្លាំង ក៏ទិញ Boostrong មួយកំប៉ុង គាស់ផាច់ឃើញរូបខ្មៅៗដូចរូបឡាន មិនប្រាកដក្នុងចិត្ត រត់ទៅឱ្យបងជួយមើលទើបដឹងថា គាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោមួយគ្រឿងពី Boostrong គាត់រំភើបចិត្តខ្លាំងពេក ស្រែកហ៊ោផង ស្រែកយំផង ផ្អើលពេញមួយការដ្ឋានសំណង់ ថែមទាំងប្រកាសជាបន្ទាន់ស្វែងរកនារីម្នាក់ធ្វើជាប្រពន្ធផងដែរ។

Boostrong មិនធម្មតាទេ អាចធ្វើឱ្យប្អូនប្រុស សេង វិត ស្រក់ទឹកភ្នែក ព្រោះមានវាសនាបុណ្យខ្ពស់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ៕