កូកា-កូឡា® សហការជាមួយកំពូលតារាប្រចាំអាស៊ីអាគ្នេយ៍លោក វីន មេតាវីន បើកយុទ្ធនាការទីផ្សារ ស្តីពីរូបមន្តនៃភាពរីករាយ «Recipe for Magic» ប្រចាំតំបន់អាស៊ី

(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញមុខតារាសម្ដែង និងជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ រូបមន្តនៃភាពរីករាយ របស់ក្រុមហ៊ុន កូកា-កូឡា®។ យុទ្ធនាការទីផ្សារបង្ហាញពីភាពរីករាយដ៏ពិតប្រាកដនៃការចែករំលែក និងពិសាអាហារជុំគ្នានេះ ក្នុងគោលបំណងបំផុសគំនិតមនុស្សគ្រប់គ្នា ឱ្យបង្កើតបរិយាកាសរីករាយ និងមានន័យក្នុងពេលពិសាអាហារជុំគ្នា។

យុទ្ធនាការរូបមន្តនៃភាពរីករាយ Recipe for Magic ប្រារព្ធឡើងដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។ គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និងពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា ដូចជាសកម្មភាពរបស់ លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ជាឧទាហរណ៍ស្រាប់។

លោក វីន មេតាវីន បានលើកឡើងថា តុអាហារគឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថាភាពសប្បាយរីករាយ និងពេលវេលាដ៏អស្ចារ្យជាច្រើនដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលដែលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំបានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ លោកបន្តទៀតថា អាហារ ពិតណាស់គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ។

ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និងសកម្មភាពសង្គមមួយចំនួន។

នេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលនឹងធ្វើឡើងជាមួយ លោក វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ ការសហការក្នុងភាពជាដៃគូនេះគឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា ភាពរីករាយដ៏ពិតប្រាកដ គឺត្រូវបានជឿជាក់ថា ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា - បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។

តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com ។ Catch Win’s activities with Coca-Cola by following us on our official pages: Facebook, Instagram, and Twitter, or visit www.coca-cola.com ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនផលិតប្រភេទភេសជ្ជៈតែមួយគត់ ដែលមានផលិតផលលក់ប្រមាណជាង ២០០ប្រទេស និងដែនដី នៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន ២៥ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។

យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករ ក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។

រួមជាមួយនឹងដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់យើង ពួកយើងជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com និងអាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn ។

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ Ms Sarah Wong Manager, PR & Influence Social Ogilvy Singapore Email: [email protected] Mobile: +65 9337 8934 ។ Ms Madeline Tan Associate PR & Influence Social Ogilvy Singapore Email: [email protected] Mobile: +65 9757 4321 ៕