(កាណាដា)៖ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ក្រុមកីឡានគរបាលជាតិកម្ពុជា បានឈ្នះមេដាយចំនួន ១៨គ្រឿងហើយ ក្នុងនោះមានមេដាយមាស ៩ និងប្រាក់ ៩ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ក្រោយដំណើរការប្រកួតអស់រយៈពេល ២ថ្ងៃកន្លងទៅ។

យោងតាមអង្គភាពកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា មេដាយបណ្ដោះអាសន្នដែលកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍ពិភពលោកខាងលើ គឺដណ្ដើមបានដោយអត្តពលិកកីឡា ៤ប្រភេទរួមមាន៖

១៖ ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ (ក្នុងសាល) ឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះគូប្រកួត ៨ប្រកួតជាប់ៗគ្នា ខណៈវគ្គផ្ដាច់ព្រ័ត្របានយកឈ្នះក្រុម CBMDF របស់ប្រេស៊ីល ដោយលទ្ធផល ៣-០ (សិត)។

២៖ កីឡាចំបាប់ (ក្រសួងមហាផ្ទៃ) ដណ្ដើមបានមេដាយ ៧គ្រឿង (មាស ៣ និងប្រាក់ ៤) ដោយកីឡាករ-កីឡាការិនី៖

• កីឡាករ ឆាំ ពិស៊ិន មេដាយមាស ប្រភេទទម្ងន់ ៧០គីឡូក្រាម
• កីឡាករ ហេង វុទ្ធី មេដាយមាស ប្រភេទទម្ងន់ ៨៦គីឡូក្រាម
• កីឡាករ អេង ផានិត មេដាយមាស ប្រភេទទម្ងន់ ៦៥គីឡូក្រាម
• កីឡាករ ងួន មករា មេដាយប្រាក់ ប្រភេទទម្ងន់ ៧៩គីឡូក្រាម
• កីឡាករ នង គ្រឹស្នា មេដាយប្រាក់ ប្រភេទទម្ងន់ ៧៤គីឡូក្រាម
• កីឡាករ នុត សេរីរដ្ឋា មេដាយប្រាក់ ប្រភេទទម្ងន់ ៦១គីឡូក្រាម
• កីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់ ប្រភេទទម្ងន់ ៥៥គីឡូក្រាម។

៣៖ កីឡាវាយកូនឃ្លីលើតុកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយ ៥គ្រឿង (មាស ២ និងប្រាក់ ៣) ដោយកីឡាករ-កីឡាការិនី៖

ក- វិញ្ញាសាឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង

• កីឡាករ ណៃ សារ៉ាវ័យ មេដាយមាស
• កីឡាករ សឺង តុលា មេដាយប្រាក់
• កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ។

ខ- វិញ្ញាសាឯកត្តជនបុរសអាយុ ៣០ឆ្នាំឡើង

• កីឡាករមកពីហុងកុង មេដាយមាស
• កីឡាករ គឹម សុវណ្ណា មេដាយប្រាក់
• កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ

គ- វិញ្ញាសាវាយគូបុរសអាយុ ១៨ឆ្នាំឡើង

• កីឡាករ សំណាង វីរៈបុត្រ និង គឹម សុវណ្ណា មេដាយមាស
• កីឡាករ ណៃ សារ៉ាវ័យ និង សឺង តុលា មេដាយប្រាក់
• កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ

៤៖ កីឡាហែលទឹក (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយ ៥គ្រឿង (មាស ៣ និងប្រាក់ ២) ដោយកីឡាករ-កីឡាការិនី៖

• កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលកង្កែប ៥០ម៉ែត្រនារី
• កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្រនារី
• កីឡាករ ហែម ប៉ុច មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្របុរស
• កីឡាករ ហែម ប៉ុច មេដាយប្រាក់ វិញ្ញាសាហែលសេរី ៤០០ម៉ែត្របុរស
• កីឡាករ លឹម កែវឧត្តម មេដាយប្រាក់ វិញ្ញាសាហែលមេអំបៅ ១០០ម៉ែត្របុរស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕