(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានធ្វើសមាហរណកម្ម ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន IPification  កាលពីពេលថ្មីនេះដើម្បីផ្តល់ដំណោះស្រាយ ក៏ដូចជាផ្តល់ភាពងាយស្រួលទៅដល់អតិថិជន ដោយគ្រាន់តែ «ចុចតែមួយដង» ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅរាល់ពេលចុះឈ្មោះប្រើប្រាស់កម្មវិធី Wing Bank App។ IPification  គឺជាប្រព័ន្ធផ្តល់ដំណោះស្រាយ ឈានមុខគេមួយនៅលើពិភពលោក លើការកំណត់អត្តសញ្ញាណអាសយដ្ឋាន IP តាម ប្រព័ន្ធទូរសព្ទ្ទដៃ។  

លោក Stefan Kostic នាយកប្រតិបត្តិក្រុមហ៊ុន IPification បានថ្លែងថា «យើងពិតជាមានមោទកភាពយ៉ាងខ្លាំង ដោយមើលឃើញពីលទ្ធផលដ៏អស្ចារ្យតាម រយៈភាពជាដៃគូអាជីវកម្ម ជាមួយស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុគ្រប់ដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងជាស្ថាប័នកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដូចធនាគារ វីង នេះជាដើម។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ធនាគារ វីង សម្រាប់ការជឿទុកចិត្ត និងចូលរួមធ្វើទំនើបកម្មផ្ទៀងផ្ទាត់តាម ប្រព័ន្ធទូរស័ព្ទរបស់យើង ហើយវាពិតជាអស្ចារ្យណាស់ដែលមាននរណាម្នាក់​ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងភាពជាដៃគូអាជីវកម្មនាពេលនេះ»

បង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៨ ធនាគារ វីង មានចក្ខុវិស័យផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួល និងសុវត្ថិភាពក្នុងការទទួលបាននូវដំណោះស្រាយឌីជីថលដែលចាំបាច់​ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរឡើង។ ជាមួយនឹងការប្រើប្រាស់ដំណោះស្រាយ បច្ចេកវិទ្យា IPification  អតិថិជនអាចប្រាកដថា លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុជាមួយធនាគារ វីង ជាពិសេស តាមកម្មវិធី Wing Bank App កាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។    

ធនាគារ វីង នៅតែរក្សាគោលជំហរក្នុងនាមជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ដោយនាំមកនូវដំណោះស្រាយបច្ចេកវិទ្យាក្នុងការផ្តល់សុវត្ថិភាព និងភាពងាយស្រួលប្រើប្រាស់ទៅដល់អតិថិជន។ ជាក់ស្តែង ជាមួយនឹងបច្ចេកវិទ្យា IPification ដែលគ្រាន់តែ «ចុចតែមួយដង» ដើម្បីផ្ទៀងផ្ទាត់  និងជាប្រព័ន្ធការពារការក្លែងបន្លំ នឹងធ្វើឲ្យបទពិសោធអ្នកប្រើប្រាស់ធនាគារ វីង កាន់តែប្រសើរ។

លោក​ ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «អាទិភាពចម្បងរបស់យើងចំពោះប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថល នោះគឺការផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព​ ហើយបច្ចេកវិទ្យា IPification  នឹងអនុញ្ញាតឲ្យយើងសម្រួលដំណើរការផ្ទៀងផ្ទាត់សម្រាប់អ្នកប្រើប្រាស់កម្មវិធី Wing Bank App ដោយអាចធានាបាននូវសុវត្ថិភាពខ្ពស់»

លោក ហាន ប៉េងក្វាង បានបន្តថា «យើងនឹងបន្តធ្វើបច្ចុប្បន្នភាពទៅដល់អតិថិជនអំពីការវិវឌ្ឍថ្មីៗនៃដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរបស់ធនាគារ វីង ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរួមចំណែកបរិវត្តកម្មឌីជីថលនៅកម្ពុជា»

IPification  គឺជាដំណោះស្រាយកំណត់អត្តសញ្ញាណកម្មតាមទូរសព្ទ្ទដៃដ៏រហ័សមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់លេខទូរសព្ទ្ទ  ការចុះឈ្មោះ និងការបើកចូលប្រើប្រាស់បានយ៉ាងឆាប់រហ័ស។ បង្កើតឡើងដោយមានការគិតគូរពីសុវត្ថិភាព អ្នកប្រើប្រាស់ និងឯកជនភាពទិន្នន័យ បច្ចេកវិទ្យានេះនឹងអនុញ្ញាតឲ្យធនាគារ វីង អាចឲ្យអ្នកប្រើប្រាស់នៅលើកម្មវិធី Wing Bank App បានកាន់តែមានភាពជឿជាក់។ វត្តមាននៃបច្ចេកវិទ្យា IPification  នឹងត្រូវប្រើប្រាស់ជំនួសប្រព័ន្ធលេខសម្ងាត់ប្រើមួយដងៗតាមសារទូរសព្ទ្ទ (OTP) ដែលកំពុងតែប្រើប្រាស់នៅក្នុងការបើកដំណើរការកម្មវិធីធនាគារ តាមប្រព័ន្ធទូរសព្ទនាពេលបច្ចុប្បន្ននេះ។

IPification គឺជាប្រព័ន្ធផ្តល់ដំណោះស្រាយ ឈានមុខគេមួយនៅលើពិភពលោក លើការកំណត់អត្តសញ្ញាណអាសយដ្ឋាន IP តាម ប្រព័ន្ធទូរសព្ទ្ទដៃដែលរួមមាន៖ ការធ្វើយថាភូតភាព ឬបញ្ជាក់អត្តសញ្ញាណ ការផ្ទៀងផ្ទាត់លេខទូរស័ព្ទ និងការការពារក្លែងបន្លំ។ ក្នុងន័យនេះ ធនាគារ វីង បានធ្វើសមាហរណកម្មជាមួយបច្ចេកវិទ្យា IPification ក្នុងការផ្តល់ជាដំណោះស្រាយផ្ទៀងផ្ទាត់លេខទូរសព្ទ្ទចំពោះអតិថិជនថ្មីៗដែលទើបចុះឈ្មោះប្រើប្រាស់កម្មវិធី Wing Bank App ដើម្បីផ្តល់នូវសុវត្ថិភាព និងបទពិសោធក្នុងការប្រើប្រាស់កាន់តែល្អប្រសើរឡើង។

ដើម្បីផ្ទៀងផ្ទាត់លេខទូរសព្ទ្ទឲ្យបានត្រឹមត្រូវ អ្នកប្រើប្រាស់គ្រាន់តែវាយបញ្ចូលលេខទូរសព្ទ្ទរបស់គាត់ និងស្នើសុំការផ្ទៀងផ្ទាត់ដោយចុចតែមួយដងប៉ុណ្ណោះ។ បន្ទាប់មកលេខទូរសព្ទ្ទរបស់ពួកគាត់ នឹងត្រូវបានផ្ទៀងផ្ទាត់យ៉ាងឆាប់រហ័ស ដែលកត្តានេះមានការរំពឹងទុកថា ធនាគារ វីង នឹងអាចទទួលបានអត្រាកំណើនអ្នកចុះឈ្មោះ ប្រើប្រាស់កម្មវិធី Wing Bank App កាន់តែច្រើន៕