(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីជួបជុំសិស្សនិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA នៅឆមាសទី៣ ដែលជាគំនិតផ្តួចផ្តើមបង្កើតជាឱកាសនឹងការផ្លាស់ប្តូរក្នុងវិស័យអប់រំ សម្រាប់និស្សិតកម្ពុជានៃផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ។ វិទ្យាស្ថានខេមអេដ បានចាប់ផ្តើមឆមាសទី៣របស់ខ្លួនដោយជោគជ័យ សម្រាប់កម្មវិធី ថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងកម្មវិធីសិក្សាACCA នៅចុងសប្តាហ៍នេះ។

វិទ្យាស្ថានខេមអេដ មានសេចក្តីរំភើបរីករាយក្នុងការបង្កើតកម្មវិធី ការជួបជុំនិស្សិត ថ្នាក់អនុបណ្ឌិតដែលបានធ្វើឡើងនៅសណ្ឋានគារ Rosewood នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងគោរព និងអបអរសាទរចំពោះស្នាដៃឆ្នើមរបស់សិស្សនិស្សិត យើងនៅក្នុងកម្មវិធីសិក្សាកន្លងមក។ វិទ្យាស្ថានខេមអេដ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សនិស្សិតទាំងអស់ ដែលបានចូលរួមជាមួយយើងនៅក្នុង ព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងមិត្តភាព។

វិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការបណ្តុះបណ្តាលក្លាយជា អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការទទួលស្គាល់ពីស្ថាប័នល្បីៗដូចជា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា និងសមាគមគណនេយ្យករដែលមានវិញ្ញាបនបត្រ (ACCA)។

វិទ្យាស្ថានខេមអេដមានភាពល្បីល្បាញក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ដែលធានាបាននូវស្តង់ដារអន្តរជាតិ។ សព្វថ្ងៃនេះ តម្រូវការគណនេយ្យករដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនជាលំដាប់ ដែលជំរុញឲ្យមានការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

យោងតាមទិន្នន័យ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើន ជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យម 7.7% ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ និងមានកំណើនតាមការព្យាករណ៍នៃ 5.6% នៅឆ្នាំ២០២៣ នៅពេលដែលសេដ្ឋកិច្ចរីកចម្រើនតម្រូវការជំនាញ គណនេយ្យ ដែលអាចធានាបាននូវតម្លាភាព និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះផងដែរ ក៏មានការថ្លែងសុន្ទរកថា ដោយបុគ្គលល្បីៗ រួមមាន លោកនាយកនៃ វិទ្យាស្ថានខេមអេដ ខេស៉ី បាណេត ( CASEY BARNETT) ព្រមទាំងអតីតនិស្សិត ថ្នាក់ ACCA ដែលបានបញ្ចប់ការសិក្សាមានដូចជាអគ្គនាយករងធនាគារ វីង(Wing) លោក Hor Bunthe និង លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា (Canadia Bank) ដែលមានបទពិសោធន៍ជិត៣០ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុបានធ្វើការផ្តល់មិតិ និងចំណាប់អារម្មណ៏នៅក្នុងកម្មវិធីនេះផងដែរ។

កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA ផ្តល់ដោយវិទ្យាស្ថានខេមអេដ ឱ្យសិស្សនូវចំណេះដឹងទ្រឹស្តីដ៏ទូលំទូលាយ និងបទពិសោធន៍ជាក់ស្តែងក្នុងគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងគណនេយ្យ ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្មជាដើម។

វិទ្យាស្ថានខេមអេដ មានការប្តេជ្ញាចិត្តឥតងាករេ ដើម្បីរក្សាឧត្តមភាពនឹងគុណភាព ដើម្បីកំណត់ទិសដៅបង្ហាញឱ្យឃើញសម្មតិផលនៃ និស្សិតដែលបានបញ្ចប់ការសិក្សា និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច។ អតីតនិស្សិតមកពីវិទ្យាស្ថានខេមអេដ ទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនជាតិ​ និងអន្តជាតិដ៏មានកិត្យានុភាពដូចជាក្រុមហ៊ុនសវនកម្ម Ernst & Young, Grant Thornton, PwC, KPMG, Deloitte, BDO និងនៅតាមបណ្តាធនាគារជាច្រើនទៀត ដោយបង្កើនកេរ្តិ៍ឈ្មោះដល់វិទ្យាស្ថាន។

វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថាននៅកម្ពុជាតែមួយគត់ដែលមានលក្ខណៈសម្បត្តិផ្នែក ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ផ្តល់ឱ្យនិស្សិតកម្ពុជានូវឱកាសពិសេសក្នុងការអាជីពការងាររបស់ពួកគេនៅបរទេស។ សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងកម្មវិធី Masters & ACCA អាចស្វែងរកព័ត៌មានលម្អិតនៅលើគេហទំព័រផ្លូវការរបស់សាលាគឺ www.cam-ed.com ។ កម្មវិធីនេះផ្តល់ជូននូវថ្នាក់រៀនពេលល្ងាច និងចុងសប្តាហ៍ដែលអាចបត់បែនបាន ជាមួយនឹងការបញ្ចុះតម្លៃសាជីវកម្មប្រកបដោយការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់បុគ្គលិករបស់ពួកគេ៕

សម្រាប់ព័ត៌មានបន្ថែម ឬដាក់ពាក្យ សូមទំនាក់ទំនង៖

លោកស្រី សំ សុគន្ធារី អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែក Admissions
Email : [email protected]
កញ្ញា Shauna O Mahony ទីប្រឹក្សាថ្នាក់បញ្ចាប់ការសិក្សា
Email : [email protected]