(ភ្នំពេញ)៖ ធ្វើការភ្លេចៗខ្លួនដល់ថ្ងៃបើកប្រាក់ខែទៀតបាត់​! មកស៊បភីងលើកទឹកចិត្តខ្លួនឯងជាមួយនឹងកម្មវិធីប្រូម៉ូសិន Happy PayDay ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេស នឹងមានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប​ ម៉ុង សែនសុខ ម៉ល មានការបញ្ចុះតម្លៃរហូតដល់ ៣០% និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ​ ម៉ល បញ្ចុះតម្លៃរហូតដល់ ២៥% នៅថ្ងៃទី១ និងទី២ ខែសីហា សម្រាប់អបអរថ្ងៃបើកប្រាក់ខែ។

អតិថិជននឹងទទួលបានការផ្ដល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៣០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនដូចជា៖ Chip Mong Supermarket, Super Doozii, 361 Shoes, ROUTINE, TEN11, HLCC, Potato Corner, Legend Premium និងហាងជាច្រើនទៀត។

ក្នុងថ្ងៃប្រូម៉ូសិននេះផងដែរ អតិថិជន​ក៏អាចចូលរូមបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែចំណាយថវិកា​២០ដុល្លារអាមេរិកឡើងទៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប​ ម៉ុង សែនសុខ ម៉ល និង១០ដុល្លារអាមេរិកឡើងទៅ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល រួចយកវិក្កយបត្រនោះប្ដូរយកការបង្វិលកងម្ដង ឬចាប់គ្រាប់ប៉េងប៉ុង ដើម្បីឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

តោះ! ថ្ងៃបើកប្រាក់ខែ ណាត់គ្នាមកដើរលេងកម្សាន្ដនៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខាទាំងអស់គ្នាណា!

គួរបញ្ជាក់ថា កម្មវិធី Happy PayDay នឹងមានការផ្តល់ជូនប្រូម៉ូសិនពីហាងទំនិញជាច្រើន ដែលសុទ្ធសឹងតែជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកម្សាន្ដ ប្រកបដោយបរិយាកាសល្អ មានផាសុខភាព​ ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល​​សម្រាប់អតិថិជន។

ឆាប់ៗនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតយក្ស របស់កូនខ្មែរសុទ្ធ១០០%នេះ វិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារ ក្នុងការសាងសង់បាននាំដំណឹងល្អ​សម្រាប់បងប្អូន ដែលចូលចិត្តកីឡាកម្សាន្តបែបប្រណាំងឡាន គឺទីលានប្រណាំងឡាន Indoor Go Kart ដំបូងគេបង្អស់នៅតំបន់អាស៊ីនឹងលេចវត្តមានឆាប់ៗនេះ។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 090 954 111 / 090 558 822
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails