(អាំស្ទឺដាម)៖ អតីតអ្នកចាំទីរបស់ក្លិប Manchester United លោក Edwin va der Sar ត្រូវបានផ្លាស់ទៅកាន់មន្ទីរពេទ្យមួយ នៅប្រទេសហូឡង់ ប៉ុន្តែនៅតែបន្តស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដដែល បន្ទាប់ពីមានឈាមហូរក្នុងខួរក្បាល កាលពីសប្តាហ៍មុន។ នេះបើតាមសម្តីប្រពន្ធរបស់លោក អ្នកស្រី Annemarie ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

បុរសវ័យ ៥២ឆ្នាំ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Split នៅពេលដែលលោកសម្រាកលំហែកាយ នៅប្រទេសក្រូអាតនោះ នឹងបន្តស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែស្ថិតក្នុងស្ថានភាពជៀសផុតហើយ ពីគ្រោះថ្នាក់ភ្លាមៗ៕