(ឡុងដ៍)៖ ក្លិបបិសាចក្រហម Manchester United បានរងការពិន័យជាប្រាក់ប្រមាណ ៣០០,០០០អឺរ៉ូ (២៥៧,០០០ផោន) ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ពីបទបំពានច្បាប់ចាយលុយ (FFP) កម្រិតតិចតួច។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ក្លិបនេះ ស្ថិតក្នុងចំណោមក្លិបមួយចំនួនដទៃទៀតដែលរងទណ្ឌកម្មដោយ UEFA ស្ថិតក្រោមច្បាប់ FFP ដែលបានដាក់ឲ្យអនុវត្តន៍ដល់បច្ចុប្បន្ន។

យ៉ាងនេះក្តី Man Utd បានលើកឡើងថា «ពួកគេមានការខកចិត្តចំពោះការពិន័យនេះ»។

ពួកគេបានទទួលយកការពិន័យ ចំពោះអ្វីដែល UEFA ដឹងថា វាជាការបំពានផ្នែកច្បាប់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាលពីពេលមុនរបស់ខ្លួន។

ជាមួយគ្នានោះ ក្លិប FC Barcelona ក៏បានរកការពិន័យប្រាក់ ៥០០,០០០អឺរ៉ូ (៤២៨,០០០ផោន) ផងដែរ ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនេះដែរ។

UEFA បានឲ្យដឹងថា ក្លិបអេស្ប៉ាញនេះ បានបំពានក្នុងឆ្នាំ២០២២ ដោយបានរាយការណ៍ខុសពីប្រាក់ចំណេញ ក្រៅពីការផ្ទេរកីឡាករ៕