(អឺរ៉ុប)៖ ក្លិប Crystal Palace បានចូលរួមក្លិប Chelsea ក្នុនការប្រជែងដេញថ្លៃនាំយកខ្សែបម្រើវ័យក្មេងរបស់ក្លិប Flamengo ដែលមានអាយុ ១៩ឆ្នាំ Matheus Franca, នេះបើតាមរបាយការណ៍ចេញផ្សាយដោយ Daily Mail នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

Matheus Franca ជាកីឡាករវ័យក្មេងម្នាក់សញ្ជាតិប្រេស៊ីល ត្រូវបានមានការចាប់ពីអារម្មណ៍ពីក្លិបលីគអង់គ្លេស Chelsea FC ដែលខិតជិតបិទបញ្ចប់កិច្ចសន្យានាំយក ដែលជាខ្សែបម្រើមានទេពកោសល្យ ក្នុងយកមកបន្ថែមជម្រើសទម្រង់ខ្សែបម្រើរបស់ពួកគេនាទីផ្សារដោះដូររដូវក្តៅនេះ។

របាយការណ៍ពី Globo បានឲ្យដឹងថា ក្លិប Palace មានការធ្វើសំណើរទៅកាន់ Flamengo ដែលមានតម្លៃប្រហែល ២២លានផោន ជាមួយនឹងកីឡាកររូបនេះមានការចេញចិត្តទៅលេងនៅលីគ Premier League ផងដែរ ខណៈនៅដើមខែកក្កដានេះ ក្លិប Chelsea កំពុងរកមើលការដេញថ្លៃតម្លៃ ២៥លានផោន សម្រាប់ការវាយតម្លៃខ្ពស់ទៅលើទេពកោសល្យ។

រំលឹកផងថា ខ្សែបម្រើវ័យក្មេង Matheus Franca បានចាប់ផ្តើមលេងនៅឈុតធំ Flamengo នៅឆ្នាំ២០២១ ខណៈនៅឆ្នាំ២០២២ រូបគេបានបង្កើតភាពលេចធ្លោឡើង ដោយរកបាន ៦គ្រាប់ក្នុងការលេង ២៤ប្រកួតលើកគ្រាប់កម្មវិធីប្រកួតជាមួយក្លិប ជាឆ្នាំដែលក្លិបបានឈ្នះពាន Copa Libertadores និងពាន Copa do Brasil ហើយកំពុងស្ថិតក្នុងជម្រើសជាតិប្រេស៊ីល ឈុតយុវជន U20 លេងបាន ៣ប្រកួត៕