(ភ្នំពេញ)៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងតែរំកិលកៀកវគ្គប្រលង Battle Round នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨យប់ តទៅ។

វគ្គ Battle Round គេស្គាល់ថាជាវគ្គដែលពិបាកជាងគេសម្រាប់គ្រូបង្វឹកក្នុងការសម្រេចចិត្តចំពោះកូនក្រុមដែលនឹងទុកដើម្បើឡើងទៅវគ្គបន្ទាប់ និងកូនក្រុមណាដែលនឹងត្រូវបានជម្រុះ។ វគ្គនេះ ធានាថាធ្វើឲ្យទស្សនិកជនរំជួលចិត្តហើយសូម្បីតែគ្រូបង្វឹក និងមិត្តរួមក្រុមក៏សឹងតែមិនអាចទប់ចិត្តបានដែរ។

កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បីរដូវកាលមកហើយ ដែលរដូវកាលទី៣នេះមានផលិតផល ៣ ចូលរួមឧបត្ថម្ភ៖ ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។

ថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមដានវគ្គ Battle Round របស់ The Voice Cambodia រដូវកាលទី៣ ទាំងអស់គ្នាណាថាតើអ្នកណានឹងនៅហើយអ្នកណាដែលជាអ្នកត្រូវទៅ៕

ទស្សនាការ Live កម្មវិធី The Voice Cambodia S3 រៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៨យប់ តាមរយ៖

* WURKZ៖ https://www.facebook.com/WurkzCambodia
* EXPREZ៖ https://www.facebook.com/ExprezCambodia
* CAMBODIA BEER៖ https://www.facebook.com/cambodiabeer