(ភ្នំពេញ)៖ ផ្សារទំនើបឡាក់គី គឺជាផ្សារទំនើបលក់រាយឈានមុខគេ ក្នុងចំណោមផ្សារទំនើបជាច្រើន ដែលបានប្រកាសបើកកម្មវិធីពិសេសមិនធ្លាប់មានពីមុនមកគឺ «ធានាតម្លៃ ឬ LOWER PRICES THAT LAST» ដាក់លក់ទំនិញស្រស់និងគ្រឿងទេសដែលចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃចំនួន៦០ ប្រភេទ ក្នុងតម្លៃទាបជាងមុន ២០% មានរយៈពេលជិត៣ ខែពេញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

បច្ចុប្បន្ន តម្រូវការលើទំនិញស្រស់ និងគ្រឿងទេស មានការកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យតម្លៃទំនិញ ក្នុងទីផ្សារកើនឡើងផងដែរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ផ្សារទំនើបឡាក់គី បានរៀបចំកម្មវិធី «ធានាតម្លៃ ឬ LOWER PRICES THAT LAST» ក្នុងគោលបំណងជួយគាំទ្រនិងសន្សំសំចៃសេដ្ឋកិច្ចគ្រួសាររបស់ អតិថិជន ជាពិសេសជាចំណែកដ៏សំខាន់ក្នុងការជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។

កម្មវិធីនេះ គឺធ្វើឡើងស្របតាមលទ្ធផលនៃការស្រាវជ្រាវដ៏ស្វិតស្វាញរបស់ ក្រុមការងារនៃផ្សារទំនើបឡាក់គីលើ
ផលិតផល ដែលពិតជាចាំបាច់សម្រាប់តម្រូវការអតិថិជនប្រចាំថ្ងៃដូចជា ទំនិញស្រស់ និងគ្រឿងទេស ប្រកបដោយ គុណភាពខ្ពស់ ក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក។ ផ្សារទំនើបឡាក់គី មានឆន្ទៈក្នុងការរក្សាតម្លៃទាបនេះ ក្នុងរយៈពេលយូរ។ ដូច្នេះអតិថិជន អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីដ៏អស្ចារ្យនេះ។

ផលិតផលចាំបាច់ដែលអតិថិជនភាគច្រើនបានទិញ អតិថិជនអាចតាមដានមើលទំនិញ ដែលមានតម្លៃពិសេសបំផុតទាប ជាងទីផ្សារទូទៅរហូតដល់ ២០% លើផលិតផលចាំបាច់ជិត៦០ ប្រភេទ ដូចជាទំនិញស្រស់ផលិតផលថែរក្សាសម្រស់ និងសុខភាព គ្រឿងទេស ក៏ដូចជាផលិតផលចាំបាច់ជាច្រើនទៀត។

ជាមួយគ្នានេះ លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានថ្លែងថា «ពួកយើងបានស្តាប់និងធ្វើសកម្មភាពលើអ្វីដែលអតិថិជនគិតថា សំខាន់សម្រាប់ ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ ដូចជាតម្រូវការលើ ទំនិញដែលមានតម្លៃធូរថ្លៃ ទំនិញស្រស់មានគុណភាពល្អជាងគេ ជាមួយនឹងបទពិសោធន៍នៃការទិញទំនិញដ៏សប្បាយរីករាយ ដែលទាំងអស់នេះគឺពួកយើងកំពុងផ្តល់ឱ្យអតិថិជន»។

លោក គីម សេង បានបន្តទៀតថា «ជាមួយនឹងការបើកកម្មវិធី ធានាតម្លៃ ពួកយើងនឹងនាំយកនូវអ្វីដែលអតិថិជនត្រូវ ការ។ ការដាក់លក់ក្នុងតម្លៃទាបនេះ គឺប្រព្រឹត្តទៅក្នុងរយៈពេលយូរស្របជាមួយការផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ ដែលអតិថិជនអាចមានលទ្ធភាពទិញ ជាពិសេសអំឡុងពេលនៃតម្លៃទំនិញមានការកើនឡើងជាសកល»។

សម្រាប់ព័ត៌មានបន្ថែម អំពីផ្សារទំនើបឡាក់គី សូមចូលទៅកាន់តំណរភ្ជាប់៖ luckysupermarketcambodia | Instagram, Facebook, TikTok | Linktree (https://linktr.ee/luckysupermarketcambodia)
សម្រាប់តំណរភ្ជាប់តាមដានប្រូម៉ូសិន៖ https://bit.ly/LPTLatLucky