(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង មិនត្រឹមតែជាធនាគារឈានមុខគេមួយក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើបទពិសោធន៍អតិថិជនជាចម្បង។ នេះបើយោងតាមសាររបស់អ្នកឧកញ្ញា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ដែលបានចុះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២។

សេវាកម្មបម្រើអតិថិជនរង់ចាំដោះស្រាយបញ្ហា និងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ជារៀងរាល់ថ្ងៃនិង២៤ម៉ោង ដើម្បីបង្កើនទំនុកចិត្ត និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែស្និតរមួត។ ធនាគារ ជីប ម៉ុង បានពង្រីកសាខាទៅកាន់តំបន់សក្ដានុពលជាច្រើន រួមជាមួយសាខាថ្មីដ៏ប្រណីតមួយទៀត ដែលនឹងបង្ហាញខ្លួននៅក្នុងអគារខ្ពស់បំផុតមួយនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ គឺអគារ ជីប ម៉ុង ថោវើ ក្នុងពេលឆាប់ៗនេះ។

ធនាគារ ជីប ម៉ុង បានចាប់ដៃគូជាមួយស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ដើម្បីផ្តល់ជូនអតិថិជន និងដៃគូពាណិជ្ជកម្ម នូវបទពិសោធន៍ប្រើប្រាស់ និងទូទាត់តាមបែបឌីជីថល ដែលមានភាពរហ័ស សុវត្ថិភាព សម្បូរបែប និងជាសកលសម្រាប់អតិថិជននិងពាណិជ្ជករទាំងអស់។ លើសពីនេះ ធនាគារ ជីប ម៉ុង ក៏បានវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដើម្បីផ្តល់ជូននូវប្រព័ន្ធឌីជីថលលំដាប់ថ្នាក់ពិភពលោក ជាពិសេសកម្មវិធី Chip Mong Bank App ដែលមានមុខងារប្រើប្រាស់ដ៏សម្បួរបែបសម្រាប់អតិថិជនគ្រប់រូប ដើម្បីធានាថាការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សម្រាប់លោកអ្នកដែលមិនទាន់មានគណនីធនាគារ ជីប ម៉ុង ឥឡូវនេះលោកអ្នកអាចបើកគណនីដំបូងបានយ៉ាងងាយស្រួល ហើយអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗ ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ Chip Mong Bank App និងធ្វើតាមការណែនាំ។

*របៀបបើកគណនី Instant៖ https://www.facebook.com/watch/?v=5634915486617590

ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន ១៤ ក្នុងនោះ ១១សាខានៅរាជធានីភ្នំពេញ និង ៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕