(ព្រះសីហនុ)៖ ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលមានចក្ខុវិស័យឈានមុខគេក្នុងវិស័យអចលនទ្រព្យ ទទួលបាននូវភាពជោគជ័យថ្មីមួយ ខណៈដែលទើបតែប្រារព្ធពិធីបញ្ចប់គម្រោងសាងសង់គ្រោងអាគារ នៃមជ្ឍមណ្ឌលពាណិជ្ជកម្ម Bay of Lights។

ក្នុងនាមជាអ្នកផ្លាស់ប្តូរមុខមាត់ថ្មី នៃវិស័យអាចលនទ្រព្យ មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ មានគោលបំណងផ្តល់លក្ខណៈពិសេសថ្មីមួយក្នុងការដាក់បង្ហាញគម្រោងលក់ តាមរយៈការរៀបចំគ្រោងយ៉ាងអស្ចារ្យ ។ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ និងដំណើរការក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ក្រុមការងាររបស់ ខានូពី ស៊ែន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកទស្សនា។

នៅលើផ្ទៃដីសរុប ១០,៧៥៦.១ ម៉ែត្រការ៉េ មជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣,៨១៤.១៣ ម៉ែត្រការ៉េ។ គម្រោងសាងសង់ដ៏អស្ចារ្យនេះ បានចាប់ផ្តើមនៅចុងខែឧសភាឆ្នាំនេះ ដោយបានបន្តយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលមានក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍បន្ទាប់បន្សំ បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវបច្ចេកវិទ្យាទំនើប និរន្តរភាព និងកន្លែងឆ្នេរសមុទ្រដ៏អស្ចារ្យដើម្បីបង្កើតបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកទស្សនា។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានគេចាត់ទុកជាគម្រោងលក់គំរូមួយ សម្រាប់វិស័យអាចលនទ្រព្យនៅកម្ពុជា។

លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត បានថ្លែងថា «ពួកយើងមានភាពត្រេកអរណាស់ដែល គម្រោង Bay of Lights បានឈានដល់ដំណាក់កាលជោគជ័យគួរឱ្យកត់សម្គាល់។ គោលបំណងរបស់ពួកយើងគឺផ្លាស់ប្តូរបទពិសោធន៍នៃកន្លែងទស្សនាគម្រោងលក់ តាមរយៈការ បញ្ចូលគ្នារវាងស្ថាបត្យកម្ម បច្ចេកវិទ្យា និងបរិយាកាសជុំវិញឆ្នេរសមុទ្រដ៏គួរឱ្យស្ញប់ស្ញែង ដែលអាចទាក់ទាញ និងបំផុសគំនិតអ្នកទស្សនារបស់យើង»

ការបង្ហាញស្ថាបត្យកម្មពណ៌នាអំពីការរៀបចំគម្រោងផែនការយ៉ាងល្អិតល្អន់ ដែលនាំឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ដ៏ស៊ីជម្រៅដ៏សម្បូរបែប។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights មិនគ្រាន់តែជាទីអាជីវកម្មប៉ុណ្ណោះទេ វាតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីដែលរីកចម្រើន ពោពេញដោយការច្នៃប្រឌិត ការសហការ និងការបំផុសគំនិតថ្មីៗ។

នៅពេលដែលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ទស្សនិកជននឹងទទួលបានអារម្មណ៍ថ្មី នៅក្នុងបរិយាកាសមួយដែលរួមបញ្ចូលគ្នានូវសម្រស់ធម្មជាតិនៃឆ្នេរសមុទ្រ ជាមួយនឹងការរួមបញ្ចូល ការរចនាបែបទំនើបមួយ។ ទស្សនិកជននឹងទទួលបាននូវអារម្មណ៍មួយដែលដូចបានធ្វើដំណើរទៅកាន់អនាគត ដើម្បីទទួលបានបទពិសោធន៍ដែលមាននៅទីក្រុង Bay of Lights នៅពេលខាងមុខ។

ខណៈដែលការប្រារព្វពិធីបញ្ចប់ការសាងសង់គ្រោងអាគារ បានកត់សម្គាល់គ្រោង សំណង់ ការយកចិត្តទុកដាក់គឺនឹងបង្វែរទៅលើការរចនា។ ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន រួម ជាមួយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងប្រមូលផ្តុំក្រុមអ្នករចនាម៉ូដ និងសិប្បករដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថាផ្នែកខាងក្នុងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងផ្នែកខាងក្រៅ ។

ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន មានគោលបំណងទាក់ទាញអាជីវកម្មចម្រុះដែលស្វែងរកដៃគូសហការដែលមានគំនិតដូចគ្នា ដែលអាចបង្កើតនូវសហគមន៍មួយដែលពោពេញដោយគំនិតច្នៃប្រឌិត ការរីកចំរើន និងចក្ខុវិស័យ។ វិធីសាស្រ្តប្រកបដោយចក្ខុវិស័យរបស់ក្រុមហ៊ុនចំពោះអចលនៈទ្រព្យ គឺនឹងផ្លាសប្តូរមុខមាត់ថ្មីនៃវិស័យអាចលនទ្រព្យនៅកម្ពុជា ហើយការបញ្ចប់គម្រោងសាងសង់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មនេះ៕