(បរទេស)៖ តារារ៉េបជនជាតិអាមេរិក Latto ត្រូវបានរាយការណ៍មកថា ចូលរួមនៅក្នុងបទចម្រៀងទោលដំបូងរបស់ Jungkook របស់សមាជិក BTS ក្នុងនាមជាសិល្បករដែលមានលក្ខណៈពិសេសម្យ៉ាង ខណៈអ្នកគាំទ្រកំពុងរង់ចាំតាមដានចម្រៀងថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

បើតាមផលិតកម្ម Big Hit បានឲ្យដឹងថា តារាចម្រៀង Latto បានឈានដល់ចំណាត់ថ្នាក់លេខ៣ នៅលើតារាងបទចម្រៀង Billboard Hot 100  តាមរយៈបទចម្រៀង «Big Energy» ។

គួរជម្រាបថា បទចម្រៀងដែលនឹងមកដល់របស់តារាចម្រៀង BTS Jungkook ដែលមានចំណងជើងថា «Seven» នឹងមកដល់ថ្ងៃសុក្រសប្តាហ៍នេះ នៅម៉ោង១រសៀល។ បើតាមភ្នាក់ងារ របស់តារាចម្រៀងរូបនេះបានបន្ថែមថា វានឹងក្លាយជាបទចម្រៀងរដូវក្ដៅដែល មានការគាំទ្រច្រើន ហើយនឹងធ្វើឱ្យអ្នក គាំទ្រ BTS មានអារម្មណ៍ពេញលេញ នៃភាពទាក់ទាញ របស់សមាជិករូបនេះ៕